ក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវជួបក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ក្រោយពីការចាប់ឆ្នោតមួយដែលត្រូវបានរៀបចំឡើងក្នុងប្រទេសម៉ូណាកូ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ក្រុម Spurs ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូល H រួមជាមួយនឹងក្រុមយក្ស Real Madrid របស់អេស្ប៉ាញ ក្រុម Borussia Dortmund របស់អាល្លឺម៉ង់ និងក្រុម Apoel របស់ប្រទេសស៊ើប។ ការចាប់ឆ្នោតនេះ ក៏ធ្វើឲ្យ Tottenham ដែលជារងជើងឯកក្របខ័ណ្ឌ Premier League ត្រូវប៉ះជាមួយនឹងអតីតតារាឆ្នើមរបស់ខ្លួន Gareth Bale ដែលបានចាកចេញពីក្លិប Spurs ទៅកាន់ Real ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកកាលពីឆ្នាំ2013 ហើយ Bale នឹងត្រូវជួបជាមួយនឹងអតីតក្រុមរបស់គេជាលើកទី1ដែរ។ ដោយឡែក ក្រុមម្ចាស់ជើងឯករបស់ស្កុតលែនដ៍Celtic ស្ថិតក្នុងពូលដ៏តានតឹងមួយ ខណៈដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុម Bayern Munich, Paris St-Germain និង Anderlecht។
ក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលជាមួយនឹងក្រុម Atletico Madrid, Roma និង Qarabag ក្នុងពូល C ហើយក្រុម Manchester United ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ EuropaLeague នឹងត្រូវប៉ះជាមួយនឹងក្រុម Benfica, Basel និង CSKA Moscow ក្នុងពូល A។ ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham បានឲ្យដឹងថា៖ «វាជាការចាប់ឆ្នោតដ៏អស្ចារ្យមួយ។ អ្នកនឹងរំពឹងទុកពីការលេងជាមួយនឹងក្រុមខ្លាំងបំផុតនៅអឺរ៉ុបក្នុងក្របខ័ណ្ឌ Champions League ហើយវាពិតជារំភើបខ្លាំងណាស់សម្រាប់យើង។ យើងសម្លឹងឆ្ពោះទៅកាន់ការប្រកួតនេះ។ យើងចង់សាកល្បងខ្លួនយើងជាមួយនឹងក្រុមខ្លាំងបំផុត ហើយ Real Madrid គឺជាក្រុមខ្លាំងបំផុតនៅពេលនេះ»។ ការប្រកួតជុំបើកឆាកនឹងប្រព្រឹត្តទៅនៅថ្ងៃទី12 និងទី13 ខែកញ្ញា៕
ការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ៈ
ពូល B
Bayern Munich, PSG, Anderlecht, Celtic
ពូល C
Chelsea, Atletico Madrid, Roma, Qarabag
ពូល D
Juventus, Barcelona, Olympiakos, Sporting Lisbon
ពូក E
Spartak Moscow, Sevilla, Liverpool, Maribor
ពូល F
Shakhtar Donetsk, Manchester City, Napoli, Feyenoord
ពូល G
Monaco, Porto, Besiktas, RB Leipzig
ពូល H
Real Madrid, Borussia Dortmund, Tottenham, APOEL
ប្រភពពី៖ BBC