មុននោះបន្ដិច នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារបញ្ជាក់ថា លោកពិតជាមានលទ្ធផលវិជ្ជមានកូវីដ១៩ និងបានអះអាងថា លោកកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។
សារទាំងស្រុងបានសរសេររៀបរាប់ថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន🙏🏻🙏🏻🙏🏻 ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ 💪🏻💪🏻💪🏻»។
បន្ទាប់ពីបង្ហោះសារនេះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន ក៏ដូចជាតារាសិល្បៈចូលរួមផ្ដល់កម្លាំងចិត្ត និងប្រាប់ឱ្យលោកថែរក្សាសុខភាពឆាប់ជាសះស្បើយ៕