ជូនកាដូណាមួយក្នុងចំណោមអំណោយទាំងឡាយខាងក្រោមនេះទៅឱ្យ Crush របស់អ្នក ខ្ញុំជឿជាក់ថា នាងនឹងយល់ព្រមរៀបការជាមួយអ្នកមិនខាន ព្រោះវាថ្លៃជាងគេក្នុងពិភពលោក។
វ៉ែនតា Chopard De Rigo Vision
តម្លៃ៖ 407,864 ដុល្លារអាមេរិក
វ៉ែនតាដែលផលិតដោយក្រុមហ៊ុន De Rigo Vision និង Chopard នេះ មានរូបរាងស្រស់ស្អាតបំផុត ហើយត្រូវបានចាត់ទុកជាអំណោយយ៉ាងមហាអស្ចារ្យសម្រាប់ជូនដល់នារីជាទីស្រលាញ់របស់អ្នកនៅក្នុងទិវាសិទ្ធិនារី 8 មីនា ឬក៏បុណ្យនៃក្ដីស្រលាញ់។ ផ្នែកខាងចុងរបស់វ៉ែនតានេះ ត្រូវបានលម្អដោយមាសសុទ្ធទម្ងន់ 60 ក្រាម ហើយជុំវិញវាគឺជាពេជ្រចំនួន 51 គ្រាប់។
ប៊ិកដាំពេជ្រ Mystery Masterpiece Limited Edition
តម្លៃ៖ 719,760 ដុល្លារ
ប៊ិក Mystery Masterpiece Limited Edition ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Montblanc សហការជាមួយ Van Cleef & Arpels។ ប៊ិកនេះ ត្រូវបានដាំពេជ្រ 840 គ្រាប់។
កាបូបដៃ 1001 Nights Diamond Purse របស់ Mouawad
តម្លៃ៖ 3,8 លានដុល្លារ
កាបូបរាងបេះដូងនេះ ត្រូវបានច្នៃឡើងដោយជាងច្នៃត្បូងលំដាប់កំពូលៗចំនួន 10 នាក់ និងចំណាយពេលអស់ 8,800 ម៉ោងដើម្បីធ្វើការ។ 1001 Nights Diamond Purse ត្រូវបានធ្វើអំពីមាសពណ៌ស 18K និងលម្អដោយពេជ្រចំនួន 4,517 គ្រាប់ ក្នុងនោះមាន 105 គ្រាប់ជាពេជ្រពណ៌លឿង និង 56 គ្រាប់ជាពេជ្រពណ៌ផ្កាឈូក ចំណែក 4,356 គ្រាប់ទៀត ជាពេជ្រពណ៌ស ដែលមានទម្ងន់សរុប 381.92 ការ៉ាត។
ចិញ្ចៀនពេជ្រពណ៌ផ្កាឈូក
តម្លៃ៖ 1.8 លានដុល្លារ
ចិញ្ចៀនពេជ្រពណ៌ផ្កាឈូកតែងតែជាជម្រើសលំដាប់កំពូលរបស់អ្នកជំនួញ ព្រោះវាតំណាងឱ្យមនោសញ្ចេតនាស្នេហាយ៉ាងជ្រាលជ្រៅ នាំមកនូវភាពប្រណិត និងថ្លៃថ្នូរជាទីបំផុត។
កងកពេជ្រ
តម្លៃ៖ 4 លានដុល្លារអាមេរិក
កងកពេជ្រនេះ មានដាំពេជ្រពណ៌លឿងចំនួន 183.08 ការ៉ាត បង្កើតបានជាគ្រឿងអលង្ការមួយប្រភេទដែលមានតម្លៃខ្ពស់ និងប្លែកពីគេទាំងស្រុង។
ចិញ្ចៀនត្បូងមរកត
តម្លៃ៖ 5 លានដុល្លារអាមេរិក
ចិញ្ចៀនដាំត្បូងមរកត 22.91 ការ៉ាតនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនពីសំណាក់ក្រុមអ្នកមាន។
នាឡិកា Graff Hallucination
តម្លៃ៖ 60 លានដុល្លារអាមេរិក
Graff Hallucination គឺជាម៉ូដែលនាឡិកាដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ព្រោះវាត្រូវបានច្នៃឡើងដោយមានដាំពេជ្រដែលមានពណ៌ដ៏កម្រ និងមានទំហំធំនៅពីលើផ្លាទីន។
យ៉ាងនេះក្ដី ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ 3 មីនាខាងមុខ អ្នកគួរតែទិញកាដូអ្វីមួយដែលមានអត្ថន័យសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ដោយមើលទៅលើស្ថានភាពហិរញ្ញវត្ថុ សមស្របនឹងកត្តាផ្លូវចិត្ត និងវិស័យនាងកំពុងធ្វើការ ហើយអំណោយនេះក៏គួរតែជារបស់ដែលមានប្រយោជន៍ អាចប្រើប្រាស់ប្រចាំថ្ងៃបាន៕
ប្រភព៖ Catawiki, Webuy
ប្រែសម្រួល៖ បុត្រា