នៅថ្ងៃទី៣ខែមីនា ឆ្នាំ2021នេះ គេបានឃើញអ្នកជំនាញច្នៃម៉ូដប្លែកៗ កញ្ញា រំដួលលិចទឹក បានបញ្ចេញស្នាដៃថ្មីក្នុងឈុត «ក្ងោកស្លឹកអន្សែ» ដើម្បីបង្ហាញពីការអបអរសាទរទិវាវប្បធម៌ជាតិ។
កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹក និងសាររៀបរាប់ថា «អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី ២៣ ឆ្នាំ២០២១ 👏ក្រោមប្រធានបទ #យុវជនដើម្បីវប្បធម៌ជាតិ ❤️🙏🇰🇭🇰🇭🇰🇭💐💐🌿ឈុត ក្ងោកស្លឹកអន្សែ របស់អូន ច្នៃឡើងដើម្បីបង្កើតភាពប្លែកភ្នែកបែបសម័យទំនើប ពិសេសចង់បង្ហាញអំពីភាពសំបូរសប្បាយស្រស់ស្អាតរបស់សត្វព្រៃនឹងព្រៃឈើពណ៌បៃតងរបស់កម្ពុជានិងពិភពលោក ក៏ដូចជាការចូលរួមពញ្ញាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងអោយចូលរួមរក្សាបរិស្ថានជុំវិញខ្លួនយើងនិងជីវិតសត្វព្រៃអោយបានល្អនិងស្រស់បំព្រងដូចឈុតអូនអញ្ចឹង 😁🙏🥰🌿 ចាប់ផ្តើមពីយើងម្នាក់ៗ ខ្ញុំបានចូលរួមហើយចុះអ្នកបានចូលរួមការពារ រក្សា ក៏ដូចជាការដាំដុះបន្ថែមដើមឈើនៃព្រៃកម្ពុជានៃយើងហើយឬនៅ ?! 🙏🥰🌿🇰🇭🇰🇭 រួមគ្នាការពារ ថែរក្សា ដើម្បីជិវិតសត្វព្រៃនិងព្រៃឈើកម្ពុជា🙏🥰🇰🇭🇰🇭🇰🇭🌿🌿
ខ្ញុំចង់ឃើញធម្មជាតិបៃតងនៃកម្ពុជាគ្រប់កន្លែងនិងគ្រប់រដូវកាល ចុះអ្នក..?! 🙏🇰🇭🌿 អរគុណបងសម្លាញ់ អុី សុខជា ប្អូន ហ៊ត តៃហ៊ ប្អូន Minamiko Tharo និងប្អូនក្រុមការងារដែលបានជួយច្នៃ 🙏🥰 😂😂»៕