កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាសចេញគំនិតច្នៃប្រឌិតថ្មីសន្លាង ទ្វារបិទ-បើកស្វ័យប្រវត្តិ ប្រភេទកញ្ចក់LED ដូចគ្នានឹងអេក្រង់ស្មាតហ្វូន ឬកញ្ចក់របស់ទូរទស្សន៍អ៊ីចឹងដែរ។
បើយោងតាមការបញ្ជាក់ពីអ្នកដឹកនាំជាន់ខ្ពស់របស់ LG បានឱ្យដឹងថា LG តែងតែនាំមកនូវគំនិត និងស្នាដៃថ្មីសន្លាងជានិច្ច ដើម្បីជាប្រយោជន៍ដល់សាធារណជន និងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
សូមជម្រាបផងដែរថា ទ្វារកញ្ចក់ LED បិទ-បើកស្វ័យប្រវត្តិ ដែលមិនធ្លាប់មានពីមុនមកមួយនេះ អាចអនុញ្ញាតឱ្យក្រុមហ៊ុននានា ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម អ្វីក៏បាន និងថែមទាំងអាចមើលបានទាំងសងខាងទៀតផង។
តែយ៉ាងណាក្ដី គំនិតដ៏អស្ចារ្យខាងលើនេះ ប្រភពព័ត៌មាន មិនទាន់បានបញ្ជាក់ថា តើវានឹងមកដល់ទីផ្សារសកល នៅពេលណានោះទេ?៕