បន្ទាប់ពីព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងការបោកគ្រាប់បែក (បោកប្រាស់) ក្នុងកម្មវិធីប្រគំតន្ត្រីរបស់នាង Ariana Grande លេចឮឡើង អ្នកសារព័ត៌មានរៀតណាមបានសរុបព្រឹត្តិការណ៍របស់នាងឡើងវិញ ដោយរៀបរាប់ពីការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តចំពោះរូបនាង រហូតដល់មានទស្សនាវដ្តីមួយចេញផ្សាយក្រោមចំណងជើងធំៗថា Dangerous Woman Tour ឬកំពូលនារីបោកគ្រាប់បែកទៀតផង។
1.ការបោកគ្រាប់បែកនៅទីក្រុង Manchester ប្រទេសអង់គ្លេស (មួយនេះបោកគ្រាប់បែកមែនទែន)
នៅក្នុងទីក្រុង Manchester City កាលពីល្ងាចថ្ងៃច័ន្ទ ទី22 ខែឧសភា កន្លងទៅនេះ មានហេតុការណ៍បោកគ្រាប់បែក(មែនទែន) បានកើតឡើងនៅក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀងស្រីរូបនេះ ដែលធ្វើឱ្យមនុស្សស្លាប់ 22 នាក់ និង 50 នាក់រងរបួស។
2.បោកគ្រាប់បែកអ្នកគាំទ្រនៅកូរ៉េ
នៅថ្ងៃទី14 ខែសីហា ឆ្នាំ2017 តារាចម្រៀងស្រីរូបស្រស់ម្នាក់នេះ ត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងមុនមួយថ្ងៃដើម្បីចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីទេសចរណ៍នៅថ្ងៃទី15 ។ នាងបានកុហក និងបោកប្រាស់អ្នកគាំទ្រកូរ៉េឱ្យទិញសំបុត្រ VIP ជាច្រើនសន្លឹកដែលមានតម្លៃថ្លៃៗ តែផ្ទុយទៅវិញនាងមកសម្ដែងមិនបានគ្រប់ Show និងថែមទាំងប្រញាប់ចាកចេញទៅវិញ ដោយរំសាយការប្រគំតន្ត្រីនោះនៅក្នុងបរិវេណ Gimpo Airport ទាំងកណ្តាលទី ។
3.បោកគ្រាប់បែកជនជាតិវៀតណាម 5 ម៉ោងមុនសម្ដែង
នៅថ្ងៃទី23 ខែសីហា ឆ្នាំ2017 មុនពេលចាប់ផ្ដើមការប្រគំតន្ត្រីរបស់នាងនៅប្រទេសវៀតណាម តារាចម្រៀងស្រីរូបនេះបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម អ៊ីនស្តាក្រាមរបស់ខ្លួនថា សូមរំសាយការប្រគំតន្ត្រី ដោយមូលហេតុរបស់នាងគឺ សុខភាពមិនល្អ។ អ្នកគាំទ្រវៀតណាមបានរិះគន់នាងថា មិនត្រឹមតែបំផ្លាញទឹកចិត្តអ្នកគាំទ្រវៀតណាម និងជនបរទេសដែលបានជិះយន្ដហោះមកមើលប៉ុណ្ណោះទេ តែនៅបោកគ្រាប់បែកដាក់តារាវៀតណាមល្បីៗដ៏ទៃទៀតជាច្រើន ដែលត្រូវចូលរួមច្រៀងក្នុងកម្មវិធីនេះទៀតផង។
4.លុបចោលការប្រគំតន្ត្រីនៅតាមបណ្ដាប្រទេសនានា ដោយមូលហេតុមានបញ្ហាសុខភាព
Ariana បានលុបចោលកម្មវិធីខនសឺតម្តងហើយម្តងទៀតនៅក្នុងប្រទេសព័រទុយហ្គាល់ ទីក្រុងឡុងដ៍ ប្រទេសស្វ៊ីស ប្រទេសម៉ិកស៊ិក ចំនួនពីរដង ដោយសំអាងលើមូលហេតុជាច្រើន រួមមានបញ្ហាសុខភាព និងបញ្ហាផ្លូវចិត្តបន្ទាប់ពីកើតហេតុការណ៍បំផ្ទុះគ្រាប់បែកនៅទីក្រុង Manchester៕