និយាយពីម៉ាស៊ីនបោកខោអាវ ប្រិយមិត្តមួយចំនួនប្រាកដជាយល់ថា ជាការខ្ជះខ្ជាយប្រាក់កាស ព្រោះបោកគក់មិនសូវស្អាត ហើយធ្វើឱ្យខូចសម្លៀកបំពាក់ទៀត។ ប៉ុន្តែវាមិនមែនដូច្នោះទេ ប្រសិនបើលោកអ្នកធ្វើការជ្រើសរើស និងដឹងពីមុខងារសំខាន់ៗដែលមានបំពាក់ក្នុងម៉ាស៊ីនបោកគក់ទាំងនោះ។
ជាមួយគ្នានេះដែរ ក្រុមការងារនៃគេហទំព័រ ឡារ៉ែន សូមណែនាំនូវម៉ាស៊ីនបោកគក់ LG មួយម៉ូដែល ដែលវានឹងជួយឱ្យការងារបោកគក់របស់លោកអ្នក ជាពិសេសបងៗស្រីមេផ្ទះបានប្រសើរជាងមុន ដោយសារម៉ាស៊ីននេះត្រូវបានភ្ជាប់មកជាមួយនូវមុខងារដ៏ពិសេស និងមានផលប្រយោជន៏ជាច្រើនដូចជា កាត់បន្ថយពេលវេលា សន្សំសំចៃទឹក និងភ្លើងបានច្រើន។ ជាមួយបច្ចេកវិទ្យាថ្មី LG TurboWash អាចសន្សំសំចៃពេលវេលាបានដល់ទៅ 20 នាទីព្រមជាមួយដំណើរការបោកគក់ស្ងាត់ល្អ ខុសពីការបោកគក់ធម្មតាដែលចំណាយពេលយូរ និងអាចសម្អាតបានតែស្នាមប្រឡាក់ស្រាលៗមួយចំនួនតែប៉ុណ្ណោះ។
បច្ចេកវិទ្យា TrueSteam ជាមុខងារប្រើប្រាស់ចំហាយទឹក 100 % ដែលប្រសើរជាងការប្រើប្រាស់សារធាតុគីមីដើម្បីបន្ទន់សាច់ក្រណាត់ដែលល្អសម្រាប់កុមារ និងអ្នកមានបញ្ហាស្បែក។ កាន់តែពិសេសទៅទៀតនោះ គឺមានកម្លាំងចំហាយទឹកពីម៉ាស៊ីនដែលធ្វើការដូចឆ្នាំងអ៊ុតខោអាវ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ និងក្លិនផ្អូមបានក្នុងរយៈពេល 20 នាទី។ TrueSteam ក៏បានបន្ថែមនូវមុខងារ Allergy Care ជាបច្ចេកវិទ្យាដែលប្រើប្រាស់កម្លាំងចំហាយទឹកមានកម្ដៅដល់ទៅ 100 អង្សាC ធ្វើការកម្ចាត់សារធាតុរមាស់ និងប្រតិកម្មលើស្បែកបាន 99.9%៕