ពេញមួយឆ្នាំ ទឹកធ្លាក់ Niagara Falls តែងតែទាក់ទាញភ្ញៀវទេសចរណ៍គ្រប់រូប មិនថារដូវណា ជារដូវណានោះឡើយ ក្នុងនោះ នារដូវរងា Niagara Falls តែងមានទិដ្ឋភាពពេញដោយមន្តស្នេហ៍យ៉ាងចម្លែក។
កាលពីថ្ងៃទី 21 កុម្ភៈ ការធ្លាក់ព្រឹលនៅភាគខាងជើងរដ្ឋ New York នៃសហរដ្ឋអាមេរិក បាននាំឱ្យទិដ្ឋភាពនៅ Niagara Falls កាន់តែអស្ចារ្យ។ ព្រឹលធ្លាក់ បានធ្វើឱ្យទឹកស្ទើរទាំងអស់របស់ជ្រោះ Niagara Falls ត្រូវកក នាំឱ្យស្រទាប់ថ្មតូចធំទាំងឡាយនៅជុំវិញ ត្រូវគ្របដណ្ដប់ដោយពណ៌សក្បុស ព្រមទាំងមានលេចរូបរងឥន្ទធនូ 7ពណ៌គួរឱ្យគយគន់ផងដែរ។
អាកាសធាតុនៅ Bufalo នៃរដ្ឋ New York ត្រូវបានព្យាករថានឹងបន្តចុះត្រជាក់ខ្លាំងក្នុងរយៈពេលច្រើនថ្ងៃទៀត។ ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួន ស្ដីអំពីសម្រស់ដ៏ស្រស់ត្រកាលរបស់ Niagara Falls ដែលត្រូវបានថតដោយអ្នកសារព័ត៌មានរបស់ Reuters កាលពីថ្ងៃទី 21 ធ្នូ ឆ្នាំ2021។
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា