ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាត បានប្រារព្ធកម្មវិធី បង្ហាញអំពីគំនិត និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងព្រឹត្តិការណ៍ទូរស័ព្ទពិភពលោក MWC Shanghai 2021 កាលពីថ្ងៃទី22 កុម្ភៈ ឆ្នាំ2021 នៅទីក្រុងហ្សិនជិន គឺថ្ងៃម្សិលមិញនេះឯង។
ក្នុងនោះផងដែរ គេសង្កេតឃើញមានផលិតផលបច្ចេកវិទ្យាថ្មី2 ដែលក្រុមហ៊ុនបានដាក់បង្ហាញ ចាប់ពីថ្ងៃទី23 ដល់ 25 ខែកុម្ភៈ គឺបច្ចេកវិទ្យា 5G បំពាក់លើស្មាតហ្វូនម៉ូដែល OPPO X 2021 និងជំនាន់ចុងក្រោយបង្អស់នៃបច្ចេកវិទ្យាសាកថ្មល្បឿនលឿន125W ( VOOC) រួមទាំងឧបករណ៍ IoT និងបច្ចេកវិទ្យាផ្សេងទៀត ដែលក្រុមហ៊ុនបានចំណាយថវិកា និងពេលវេលាសិក្សាកន្លងមក។
សម្រាប់បច្ចេកវិទ្យា 5G mmWave របស់ OPPO បានសាកល្បងជោគជ័យកាលពីឆ្នាំ2020 នឹងត្រូវយកមកបំពាក់លើឧបករណ៍វៃឆ្លាតមួយ ឈ្មោះថា CPE ដែលក្រុមហ៊ុននឹងបង្ហាញជូនលម្អិតបន្ថែមទៀតនៅឆ្នាំនេះ។
ដូចនេះ សូមកុំភ្លេចរង់ចាំតាមដានការប្រកាសចេញ ពីរបកគំហើញថ្មីរបស់ OPPO ក្នុងកម្មវិធី MWC Shanghai 2021 នៅលើអនឡាញបាន។ ជម្រាបជូនដែរថា បច្ចេកវិទ្យាលេចធ្លោខ្លាំងជាងគេ កាលពីឆ្នាំមុនគឺ fast charging technology 65W និងរបកគំហើញ 5G mmWave របស់ក្រុមហ៊ុន OPPO តែម្ដង៕
ទស្សនាវីដេអូសង្ខេបខ្លីក្នុងកម្មវិធី Oppo Inno day ឆ្នាំមុន៖