ទីភ្នាក់ងារអវកាសអាមេរិក (NASA) កាលពីថ្ងៃទី 22 កុម្ភៈ បានបញ្ចេញវីដេអូដំបូងបង្ហាញអំពីទិដ្ឋភាពនៃការចុះចតរបស់យានស្រាវជ្រាវ Perseverance ទៅលើពិភពអង្គារ រួមនឹងសំឡេងដំបូងដែលយាននេះថតបានពីពិភពមួយនេះ។
ទិដ្ឋភាពយានដំណើរស្វ័យប្រវត្តិ Perseverance ដែលបានចុះចតលើដីពិភពព្រះអង្គារកាលពីថ្ងៃទី 18 កុម្ភៈនេះ គឺជារូបភាពដ៏អស្ចារ្យបំផុតដែលថតបាននៅលើផ្កាយព្រះអង្គារ ហើយវាផ្ដល់នូវបទពិសោធន៍ថ្មីដែលមិនធ្លាប់បានឃើញពីមុនមក។
រួមជាមួយនឹងវីដេអូ ក៏មានអូឌីយ៉ូផងដែរ ដែលលាតត្រដាងអំពីសំឡេងខ្យល់បក់នៅលើផ្ទៃរបស់ភពអង្គារ ដែលយានស្រាវជ្រាវថតបានក្នុងគ្រាដំបូងនៃការចុះចតរបស់ខ្លួន។
Thomas Zurbuchen អនុប្រធានផ្នែកគ្រប់គ្រងរបស់គណៈកម្មការនាយកនៃបេសកកម្មវិទ្យាសាស្ត្ររបស់ NASA បានឱ្យដឹងថា ទិដ្ឋភាព និងសំឡេងថ្មីគឺជា «អ្វីដែលអ្នកអាចថតបាននៅពេលចុះចតលើពិភពអង្គារដោយមិនចាំបាច់ស្លៀកពាក់ឈុតទប់ទល់នឹងសម្ពាធ»។
ប្រភព៖ NASA/REUTERS/ABC News