នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ផលិតកម្មរាម បានរៀបចំពិធីបើកសម្ពោធជាផ្លូវការ និងបង្ហាញវត្តមានរបស់អ្នកនាង មាស សុខសោភា ជាតារាចម្រៀងស្រីប្រចាំផលិតកម្ម និងទទួលងារជារាជិនីសំឡេងធម្មជាតិ។
អ្វីដែលភ្ញាក់ផ្អើលខ្លាំងបំផុត នាពិធីនោះដូចគ្នា ផលិតកម្មរាម ក៏បានបញ្ចេញមុខតារាចម្រៀងប្រុសដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យសិល្បៈនោះគឺ លោក ដួង វិរៈសិទ្ធ ដែលជាអតីតម្ចាស់ពាន I Am Singer Cambodia រដូវកាលទី១។
បន្ទាប់ពីឃើញការដើរចេញពីផលិតកម្មធំហង្សមាស ហើយហក់ចូលចុះកុងត្រាជាមួយផលិតកម្មរាម លោក វិរៈសិទ្ធ បានអះអាងហេតុផល២យ៉ាងថា « ខ្ញុំចុះកុងត្រាជាមួយផលិតកម្មរាម ដោយសារតែ ចុះកុងត្រាជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងប្រចាំផលិតកម្ម។ ខ្ញុំចង់លើកស្ទួយផ្នែកសិល្បៈក្នុងផលិតកម្មរាម»៕