នេះជាឆ្នាំទី4 ហើយនៃកំណែទម្រង់ប្រព័ន្ធអប់រំ ដែលក្រសួងបានរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ។ មុនថ្ងៃប្រឡងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយជាច្រើនពីទោសកំហុស ដែលចំណុចខ្លះអាចឈានដល់ការពិន័យឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយខ្លះទៀតឈានដល់ការប្តឹងទៅតុលាការថែមទៀតផង តែរហូតមកដល់ឆ្នាំនេះ យើងឃើញថាបេក្ខជនមួយចំនួនតូចដែលមិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពពីដើមឆ្នាំ នៅតែហ៊ានប្រថុយដោយការលួចចម្លងចម្លើយ លួចដូរលេខតុ លួចលាក់ទូរស័ព្ទចូលមណ្ឌលប្រឡងនិងប្រព្រឹត្តកំហុសផ្សេងទៀត។
នៅឆ្នាំ 2017 នេះបេក្ខជនដែលបានប្រព្រឹត្តកំហុសមានចំនួន 13ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ 6ករណី ប្តូរលេខតុអង្គុយមាន1ករណី លួចចម្លងសំណៅឯកសារ1ករណី លួចប្រើម៉ាស៊ីនគិតលេខ1ករណី ប្រឡងជំនួស1ករណី និងលួចប្តូរលេខតុ1ករណី។
ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហានានានៅក្នុងការប្រឡងបាក់ឌុបឆ្នាំ 2017 នេះ៖