បច្ចុប្បន្ននេះ ការងារបូមប្រេងឆៅ របស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ កំពុងដំណើរការយ៉ាងល្អ ដែលនេះគឺជាប្រសាសន៍របស់តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។
កាលពីថ្ងៃចន្ទ ទី 15 ខែកុម្ភៈ ឆ្នាំ 2021 ប្រតិភូគណៈកម្មការទី 9 នៃរដ្ឋសភាកម្ពុជា បានចុះពិនិត្យ និងស្វែងយល់ពីដំណើរការនៃការងារបូមប្រេងឆៅរបស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា ប្លុក A ក្នុងដែនសមុទ្ររបស់ខេត្តព្រះសីហនុ។
ប្រតិភូខាងលើដែលរួមមាន លោក កែប ជុតិមា អនុប្រធានគណៈកម្មការ , លោក តាក វណ្ណថា និងលោក នង វាសនា សមាជិកគណៈកម្មការទី 9 នៃរដ្ឋសភាជាតិ រួមជាមួយតំណាងក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុផងដែរ។
ក្នុងនាមជាប្រតិភូតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ឯកឧត្តម តាក វណ្ណថា បានទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកថា៖ «អ្នកធ្វើការងារនៅក្នុងកន្លែងបូមប្រេងនេះ ក្រៅពីជនបរទេស ក៍មានជនជាតិខ្មែរយើងដែរ»។
តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុរូបនេះបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ការងារបូមប្រេងឆៅ របស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា ប្លុក A ក្នុងដែនសមុទ្រ កម្ពុជា ក្នុងខេត្តព្រះសីហនុ កំពុងដំណើរការយ៉ាងល្អ ដែលជាលទ្ធផលល្អសម្រាប់ព្រះរាជា ណាចក្រកម្ពុជាយើង ក្រោមគោលនយោបាយ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីវឌ្ឍនភាពការងារបូមប្រេងនៅកម្ពុជាសម្រេចលទ្ធផល ទទួលយកបានដំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020»៕