កាលពីពេលរំលងអាធ្រាត្រ ថ្ងៃអាទិត្យ ទី14 ខែកុម្ភៈ ឆ្នាំ2021 នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស (English Premier League) ក្រុមលេខ2 Manchester United ហើយក៏ជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការដណ្តើមតំណែងកំពូលតារាងពី Mancheseter City នោះ អាចធ្វើបានត្រឹមតែ 1ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតប្រចាំសប្តាហ៍នេះ។ 1ពិន្ទុនេះ បានមកពីលទ្ធផលស្មើគ្នា 1ទល់នឹង1 ក្នុងជំនួបជាមួយនឹងក្រុមបាតតារាង West Brom United នៃការប្រកួតសប្តាហ៍ទី24 របស់ខ្លូន។
គួរឱ្យដឹងដែរថា ManU ត្រូវការឈ្នះជាចាំបាច់ នៅប្រកួតក្រោយៗទៀត ដើម្បីមានឱកាសឡើងទៅកំពូលតារាងវិញ ដោយសារតែ កំពុងចាញ់ពិន្ទុ ManCity ដល់ទៅជិត 10ពិន្ទុ។ ចំពោះក្រុមកំពូលតារាង ManCity វិញ ហាក់ដូចជារំភើយនៅកំពូលតារាង ដោយមាន 53ពិន្ទុ និងទើបតែប្រកួតបាន 23ប្រកួតប៉ុណ្ណោះ៕