នៅថ្ងៃម្សិលមិញនេះ ណាដេត និង យ៉ាយ៉ា តួឯកប្រុសស្រីដែលត្រូវសម្ដែងក្នុងរឿងភាគ “ណាឃី វគ្គ2” បានធ្វើដំណើរទៅកាន់ខេត្ត ឧដនថានី ដើម្បីចូលរួមពិធីរាំបួងសួងនៅក្នុងព្រៃ ខាំឆៈណូត ដោយអ្នកទាំងពីរបានតាំងចិត្តរាំថ្វាយ ព្រះបាទស្រ៊ីស៊ុធោ និងព្រះនាងយ៉ាស្រ៊ីប្រៈធុមម៉ា យ៉ាងយកចិត្តទុកដាក់។ ក្នុងអំឡុងពេលកំពុងរាំនៅក្នុងបរិវេណនោះ សុខៗ ស្រាប់តែបាត់លែងឮសំឡេងតន្ត្រីពិណពាទ្យបុរាណ និងស្ងាត់ច្រៀបភ្លាមមួយរំពេច ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងវង់បួងសួង ម្នាក់ៗភ័យបះសក់គ្រប់ៗគ្នា តែតារាទាំងពីរដួងនោះនៅតែបន្ដរាំថ្វាយរហូតដល់ចប់។
ខណៈនោះពួកអ្នកស្រុក និងអ្នកគាំទ្រទាំងអស់បាននិយាយដូចៗគ្នាថា ពិតជាគួរឱ្យព្រឺសម្បុរខ្លាំងណាស់ គ្រប់គ្នាមានអារម្មណ៍ថា ភ្ញាក់ផ្អើលមែនទែន។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយនៅក្នុងព្រឹត្តការណ៍រាំបួងសួងសម្ពោធការចាប់ផ្តើមថតខ្សែភាពយន្តភាគរឿង “ណាឃី វគ្គ2” ខាងក្រោមនេះ៕