នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលចំទិវារនៃក្ដីស្រឡាញ់ គេសង្កេតឃើញមានតារាសិល្បៈជាច្រើនដួង បានបង្ហោះសារបង្ហាញក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ និងអ្នកគាំទ្ររបស់ខ្លួន។ នៅក្នុងដែរ ខុសពីតារាសិល្បៈដទៃ ដែលមានបង្ហោះដូចជា បាច់ផ្កា និងកាដូធំៗពីមនុស្សពិសេស កញ្ញា រឿន ណាត បវរកញ្ញាចក្រវាឡ២០១៨ បានបង្ហោះរូបភាពសាងបុណ្យកុសលទៅវិញ។
កញ្ញាបានបង្ហោះថា «រីករាយថ្ងៃទិវានៃក្តីស្រឡាញ់♥️ជួនបុណ្យដល់អ្នកទាំងអស់គ្នាផងណា»។ បន្ដមកទៀតកញ្ញា ក៏បានបង្ហោះថា «ខ្ញុំសូមអគុណទឹកចិត្ត បងប្អូន ញាត្តិមិត្ត ដែលបានចូលរួមពិធីបុណ្យ បច្ចយ័បួនលោកយាយខ្ញុំ និងអ្នកដែលបានផ្ញើបច្ចយ័ចូលបុណ្យទាំងអស់ សូមជូនបុណ្យដល់អ្នកទាំងអស់គ្នាផងណា»។
ការពិតទៅ បវរកញ្ញាចក្រវាឡ២០១៨រូបនេះ បានធ្វើបុណ្យបច្ច័យបួនជូនជីដូននៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំថ្ងៃ១៤ ខែកុម្ភៈជាទិវារនៃក្ដីស្រឡាញ់ ហើយកញ្ញាក៏បង្ហោះជូនបុណ្យកុសលដល់អ្នកគាំទ្រថែមទៀត៕