បុណ្យចូលឆ្នាំចិន ឆ្នាំឆ្លូវ 2021 នេះ ត្រូវនឹងថ្ងៃទី12 កុម្ភៈ…ប្រពៃណីការបរិភោគអាហារ ក្នុងឱកាសឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី អាចនិយាយបានថា ជាប្រពៃណីដ៏សំខាន់មួយក្នុងរដូវកាលឆ្នាំថ្មី តាមប្រពៃណីរបស់ជនជាតិចិន ដែលបានធ្វើបន្តគ្នាមក រហូតដល់បច្ចុប្បន្ន។
មុខម្ហូបធ្វើពីត្រី ជាអាហារសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន ដើម្បីជាគន្លឹះមង្គលឱ្យ “មានលុយកាក់មាសប្រាក់ ហូរចូលបរិបូរណ៍ ចាយមិនអស់”
មុខម្ហូបធ្វើពីសាច់មាន់ ជាអាហារសិរីមង្គល ក្នុងថ្ងៃចូលឆ្នាំចិន ដែលមិនអាចខ្វះបាន…”មាន់” ក្នុងភាសាចិនគឺ “ជី” សំនៀងអានស្រដៀងនឹងពាក្យថា “ជី” ដែលមានន័យថា “សិរីមង្គល”
“ចៀវជឺ” ឬកៀវ ការបរិភោគកៀវ ក្នុងថ្ងៃចូលឆ្នាំថ្មីចិន មានបង្កប់អត្ថន័យរបស់ភាពសប្បាយរីករាយ ភាពចុះសម្រុងគ្នាជាធ្លុងមួយ សិរីមង្គល សមបំណងប្រាថ្នា និងមានអាយុយឺនយូរ
នំ “មៀនកៅ” ដែលខ្មែរយើងហៅថា នំជាល…ភាសាចិន នំមៀនកៅ ត្រូវគ្នានឹងសំឡេងក្នុងភាសាចិន “មៀនមៀនកៅ” ដែលមានន័យថា “ខ្ពស់ឡើងៗ រៀងរាល់ឆ្នាំ”
ម្ហូបអាហារសម្រាប់ថ្ងៃចូលឆ្នាំចិន តែងតែមានបិទក្រដាសពណ៌ក្រហម ឬមានបន្ថែមពណ៌ក្រហមជានិច្ច
នំរូបត្រី សម្រាប់បរិភោគក្នុងឱ្យកាសឆ្លងចូលឆ្នាំថ្មី ជាការឧបកិច្ចឱ្យ “មានលុយ មានកាក់ មានមាស មានប្រាក់ ចាយវាយមិនអស់”
“ផ្លែក្រូច” ក្នុងភាសាចិនបញ្ចេញសំឡេងថា “ជីជី” ស្រដៀងនឹងសំនៀងថា “ជី” ដែលមានន័យថា “សិរីមង្គល” ដូច្នេះហើយ ទើបផ្លែក្រូចពណ៌លឿង ក្លាយជាផ្លែឈើ ដែលត្រូវតែមាននៅលើតុសែនទេវតាជាប្រចាំ
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ