រដូវរងាដ៏សែនត្រជាក់ ធ្វើឱ្យទឹកជ្រោះដែលធ្លាក់ចុះតាមជ្រលងភ្នំមួយនៅភាគខាងលិចនៃសហរដ្ឋអាមេរិក បានកកទាំងស្រុង បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យគួរជាទីគយគន់។
ទឹកជ្រោះដែលមានកម្ពស់ដល់ទៅ 60 ម៉ែត្រ ធ្លាក់ចុះនៅឯជ្រលងភ្នំមួយដែលមានឈ្មោះថា Waterfall Canyon មានទីតាំងនៅក្នុងតំបន់ Ogden នៃរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក ធ្វើឱ្យទឹកត្រូវកកជាទឹកកកទាំងស្រុងក្រោមអាកាសធាតុដ៏សែនត្រជាក់ បង្កើតបានជាទិដ្ឋដ៏គួរគយគន់ដែលមនុស្សស្ទើរតែទាំងអស់មិនធ្លាប់បានឃើញក្នុងមួយជីវិត។
វីដេអូបង្ហាញអំពីទិដ្ឋភាពនេះ ត្រូវបានថតកាលពីថ្ងៃទី 4 កុម្ភៈ ឆ្នាំ 2021 ដោយកាមេរ៉ានៃយន្តហោះដ្រោនរបស់អ្នកដើរផ្សងព្រេងផ្លូវឆ្ងាយម្នាក់ដែលមានឈ្មោះថា Justin McFarland។ វីដេអូនេះបង្ហាញថា ទឹកធ្លាក់ដែលកកនេះមានពណ៌សក្បុស និងបង្ហាញខ្លួនយ៉ាងលេចធ្លោនៅកណ្ដាលជ្រលងភ្នំដែលហាក់ឈរត្រង់ទៅលើ និងមានពណ៌ប្រផេះ។
ជ្រោះទឹកធ្លាក់ខាងលើនេះគឺជាផ្នែកមួយនៃដងផ្លូវថ្មើរជើង Waterfall Canyon Trail ដ៏ល្បីឈ្មោះ មានប្រវែងជាង 4 គីឡូម៉ែត្រ និងមានកម្ពស់រហូតដល់ 365 គីឡូម៉ែត្រ។ នៅរដូវរងា សីតុណ្ហភាពនៅតំបន់នេះតែងតែធ្លាក់ចុះដល់ក្រោម 0 អង្សាសេ ជាហេតុធ្វើឱ្យទឹកជ្រោះនៅទីនេះត្រូវកកទាំងស្រុង៕
ប្រភព៖ Storyfull