នៅថ្ងៃអង្គារ ទី9 ខែកុម្ភៈ ឆ្នាំ2021 នេះ ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែង បានប្រកាសអំពីការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព មុនចាប់ផ្តើមរដូវកាល2021 របស់ខ្លួន ដែលមានឈ្មោះថា Prey Veng Pre-Season Cup 2021។
ការប្រកួតនេះ គ្រោងនឹងប្រព្រឹត្តធ្វើឡើងនៅកីឡដ្ឋាន ខេត្តព្រៃវែង ចាប់ពីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2021 ដល់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ។ ដោយមានការចូលរួមពីក្លិបបាល់ទាត់អាជីព 4ក្រុមក្នុងលីគកំពូលកម្ពុជា ដែលមានដូចជា ក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ក្រុមបាល់ទាត់វិសាខា ក្រុមបាល់ទាត់គិរីវវង់សុខសែនជ័យ និងក្រុមបាល់ទាត់អគ្គិសនីកម្ពុជា។
ចំពោះរូបមន្តប្រកួត គឺអនុវត្តតាមរូបមន្ត ចាញ់ធ្លាក់ ដែលមានទាំងអស់ចំនួន 4ប្រកួត ក្រុមឈ្នះឡើងទៅដណ្តើមជើងឯក ឯក្រុមចាញ់ប្រកួតគ្នាដណ្តើមលេខ3 ហើយការចាប់ឆ្នោតគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ក្រោយនេះ៕