តម្លៃរបស់ប្រាក់ឌីជីថល ឬប្រាក់អេឡិចត្រូនិក Bitcoin បានហក់ឡើងខ្ពស់ជាងគេបង្អស់ ក្រោយពីក្រុមហ៊ុនផលិតរថយន្ត Tesla ប្រកាសទិញប្រាក់នេះក្នុងបរិមាណដ៏ច្រើន និងយល់ព្រមទទួលការទូទាត់ដោយប្រាក់នេះ។
យោងតាម CoinDesk ប្រាក់ Bitcoin កំពុងត្រូវបានគេជួញដូរជាមួយនឹងតម្លៃក្នុងរង្វង់ 44,200 ដុល្លារអាមេរិកក្នុងមួយ Bitcoin។ មុននេះ តម្លៃរបស់វាបានលោតឡើងដល់ 44,800 ដុល្លារ/Bitcoin។ ប្រាក់ឌីជីថល Bitcoin បានកើនឡើងយ៉ាងខ្ពស់កាលពីយប់ថ្ងៃទី 8 កុម្ភៈ បន្ទាប់ពី Tesla បានប្រកាសដូចបានរៀងរាប់ខាងលើ។
Tesla ថ្ងៃនេះបានដាក់លិខិតទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) ដើម្បីជូនដំណឹងថា បានទិញប្រាក់ Bitcoin ដែលមានតម្លៃ 1.5 ពាន់លានដុល្លារ។
ក្រៅពីនេះ Tesla ក៏បានប្រកាសថា នឹងចាប់ផ្ដើមទទួលយកការទូទាត់វិក្កយបត្រដោយប្រាក់ Bitcoin នេះផងដែរ ប៉ុន្តែត្រូវយោងទៅតាមច្បាប់៕
ប្រភព៖ CNBC