ពាក្យថា “ត្រី” អក្សរចិនគឺ 鱼 បញ្ចេញសំឡេងថា “អ៊ី៎” ត្រូវគ្នានឹងសំឡេងនៃពាក្យភាសាចិន ដែលមានន័យថា “មានទ្រព្យសម្បត្តិ របស់របរ បរិបូរណ៍ហូរហៀរ” គឺ 余 ដែលមានសំឡេងអានថា “អ៊ី៎” ដូចគ្នា ដែលជាដើមកំណើតនៃប្រយោគដ៏ល្បីល្បាញ និងដែលគេតែងតែប្រើ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិនថា 年年有余 ដែលមានន័យថា “សូមឱ្យមានទ្រព្យសម្បត្តិច្រើនបរិបូរណ៍ហូរហៀរ” ហ្នឹងឯង។
សូមអញ្ជើញទស្សនាបរិយាកាស បណ្ដាអ្នកស្ម័គ្រចិត្តនៅក្នុងទីក្រុងចាវចួង មណ្ឌលសានតុង ភាគខាងកើតប្រទេសចិន កំពុងវីវក់ក្នុងការធ្វើនំប៉័ងបុរាណរូបត្រី សម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិន ដែលកំពុងជិតចូលមកដល់ នៅថ្ងៃទី12 កុម្ភៈខាងមុខនេះ ដើម្បីនាំយកទៅជូនក្រុមមនុស្សចាស់នៅក្នុងមណ្ឌលថែរក្សាមនុស្សចាស់ក្នុងតំបន់ សម្រាប់ជូនពរឆ្នាំថ្មីតាមប្រពៃណីចិន៖ “សូមឱ្យមានលុយកាក់មាសប្រាក់ ចាយវាយបរិបូរណ៍រហូតតទៅ”
សូមអរគុណ រូបភាពរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ
ប្រែ សម្រួលដោយ ទិទីតំតាតូ