យោងតាមសារព័ត៌មានកម្សាន្តរបស់អាមេរិក បានឱ្យដឹងថា តារាចម្រៀងស្រីជើងចាស់សំឡេងស្អក នាង Mariah Carey បានបញ្ចេញរូបភាពសម្រកទម្ងន់បានសម្រេច ដោយបានបង្ហាញឱ្យឃើញនូវរូបរាងកាយស្រឡូន និងសិចស៊ីឡើងវិញ នៅលើគម្របទស្សនាវដ្តី Paper Magazine ពិតជាគួរឱ្យទាក់ទាញបំផុត។
នៅក្នុងរូបភាពនេះ តារាស្រីរូបនេះបានបង្ហាញពីដៃ និងជើងតូចស្រឡូនរបស់នាង ដែលមានភាពខុសគ្នាឆ្ងាយកាលពីពេលដែលនាងធាត់។ រូបនោះមើលទៅពិតជាឡូយមែន បើទោះបីជាមានការឌីហ្សាញតាម Photoshop ដល់កម្រិតបន្ដិចក៏ដោយ។
គួរបញ្ជាក់ផងដែរថា រូបភាពមួយនេះត្រូវបានមជ្ឍដ្ឋានមហាជនគិតថា ជារូបកែច្រើនជាងរូបនាងសម្រកទម្ងន់ពិតប្រាកដ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើរូបថតនោះជាការកែកុនតាមកម្មវិធី Photoshop ឬយ៉ាងណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕