កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Xiaomi បានបង្ហាញពិភពលោក ឱ្យភ្ញាក់ផ្អើលនឹងការរកឃើញថ្មីបំផុតមួយ គឺផលិតផលឆ្នាំងសាកស្មាតហ្វូន កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុន ដែលមានឈ្មោះថា Mi Air Charge។
បច្ចេកវិទ្យាបំពាក់លើឆ្នាំងសាកថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរស័ព្ទពីចម្ងាយ បានរហូតដល់ទៅ 4ម៉ែត្រ ហើយទូរស័ព្ទនីមួយៗ នឹងទទួលបានកម្លាំងសាក 5W។ កម្លាំងសាកមានត្រឹមតែ 5W វាមិនអាចបញ្ចូលថ្មបានលឿននោះទេ បើយើងប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបញ្ចូលថ្មតាមរយៈខ្សែ ប៉ុន្តែវាក៏មិនយឺតពេកដែរ។
ក្រុមហ៊ុន Xiaomi ក៏បានប្រកាសដែរថា នេះ គឺមិនមែនជាការស្រមើស្រមៃនោះទេ បច្ចេកវិទ្យានេះនឹងមានដាក់ឱ្យប្រើប្រាស់ នៅក្នុងពេលអនាគតឆាប់ៗនេះឯង។
ជាងនេះទៅទៀតក្រុមហ៊ុន ក៏មានបំណងធ្វើឱ្យឧបករណ៍សាកថ្មនេះ អាចប្រើបានជាមួយនឹងនាឡិកាវៃឆ្លាត និង Speaker បានទៀតផង។
សូមជម្រាបជូនផងដែរថា Xiaomi តែងតែនាំយកបច្ចេកវិទ្យាសាកថ្មកម្រិតខ្ពស់ៗ ទៅបំពាក់លើទូរស័ព្ទឆ្លាតវៃកំពូលៗរបស់ខ្លួន មិនថាបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដោយប្រើខ្សែ និងមិនប្រើខ្សែនោះទេ។ ឧទាហរណ៍ស្មាតហ្វូនម៉ូដែលចុងក្រោយបង្អស់ Mi 11 បំពាក់មុខងារសាកថ្មប្រើខ្សែដល់ទៅ 55W និងឥតខ្សែដល់ទៅ 50W ទៀតផង៕
ទស្សនាវីដេអូ៖