កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បច្ចេកវិទ្យាថ្មីសន្លាងមួយ ត្រូវបានប្រកាសដាក់ចេញ ដំណាលគ្នា ដោយក្រុមហ៊ុន2 គឺ Xiaomi និង Motorola នោះគឺ បច្ចេកវិទ្យាឆ្នាំងសាកទូរស័ព្ទពីចម្ងាយ។
បើយោងតាមប្រភពវីដេអូខ្លីមួយ ដែលបានបង្ហោះដោយលោក Chen Jin ជាអ្នកគ្រប់គ្រងទូទៅផ្នែកជំនួញស្មាតហ្វូនរបស់ Lenovo និង Motorola ប្រចាំប្រទេសចិន គឺជាបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ Motorola ដែលមានឈ្មោះថា Motorola One Hyper។
បច្ចេកវិទ្យា Motorola One Hyper នេះ មានសមត្ថភាពអាចសាកថ្មទៅឱ្យទូរស័ព្ទឆ្លាតវៃ ក្នុងរយៈចម្ងាយ 1ម៉ែត្រដោយមិនចាំបាច់ប្រើខ្សែ ឬឆ្នាំងសាកឥតខ្សែអ្វីទាំងអស់ តែគេមិនទាន់ដឹងថា តើវាមានកម្លាំងសាកប៉ុន្មានវ៉ាត់ និងមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់លាស់ នៃការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Motorola One Hyper នេះនៅឡើយទេ។
លើសពីនេះទៀត Motorola បានសួរទៅអ្នកគាំទ្រ របស់ខ្លួនថា តើពួកគេចង់ឃើញបច្ចេកវិទ្យាសាកថ្មថ្មីនេះ បង្ហាញខ្លួននៅលើទូរស័ព្ទឆ្លាតវៃ Motorola Edge ជំនាន់ក្រោយដែរឬទេ?
សូមជម្រាបជូនដែរថា បច្ចេកវិទ្យាសាកថ្មឥតខ្សែ តាមបៀបថ្មី របស់ Motorola ខាងលើនេះ មានទម្រង់ដូចគ្នាបេះបិទ ទៅនឹង Xiaomi ដែលប្រកាសចេញ Mi Air Charge ដែលអាចសាកថ្មបានឆ្ងាយជាងដល់ 4ម៉ែត្រ៕
សូមទស្សនាវីដេអូ៖