ផ្ទះដីឥដ្ឋ TECLA ដែលសមស្របជាមួយនឹងការថែរក្សាបរិស្ថាន ត្រូវបានសាងសង់ឡើងដោយប្រើពេលខ្លី និងត្រូវការកម្លាំងពលកម្មតែ 4 នាក់ រួមនឹងម៉ាស៊ីនបោះពុម្ភចំនួន 2 គ្រឿងប៉ុណ្ណោះ។
នេះមិនមែនជាការសាកល្បងសាងសង់ផ្ទះសម្រាប់បរិស្ថាននៅលើផ្កាយព្រះអង្គារនោះឡើយ ប៉ុន្តែវាអាចជាផ្ទះសម្រាប់មនុស្សរស់នៅនាពេលអនាគតនៅលើផែនដី។
វាគឺ TECLA ដែលជាប្រភេទផ្ទះត្រូវបានសាងសង់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងដីឥដ្ឋ។ ម៉ាស៊ីនបោះពុម្ភ 4D ធ្វើការមិនឈប់ឈរ ដើម្បីបោះពុម្ភផ្ទះដែលមានរាងមូលនេះ។ ម៉ាស៊ីនបោះពុម្ភ 3D ចំនួន 2 គ្រឿង ធ្វើការទន្ទឹមគ្នា ក្នុងពេលតែមួយ និងចំណាយពេលត្រឹមតែ 200 ម៉ោង ដើម្បីសាងសង់ផ្ទះមួយខ្នង។
វិស្វករ Ailberto Chiusoli នៃក្រុមហ៊ុន Crane Wasp ដែលជាអ្នកអភិវឌ្ឍម៉ាស៊ីនបោះពុម្ភ 3D បានឱ្យដឹងថា «យោងតាមគោលដៅអភិវឌ្ឍចេរភាពរបស់អង្គការសហប្រជាជាតិ (UN) វិធីប្រើប្រាស់បច្ចេកទេសបុរាណត្រូវតែប្ដូរទៅជាវិធីសាស្ត្រចិរភាព និងមានពណ៌បៃតងជាងមុន»។
Ailberto Chiusoli បន្តថា៖ «យើងជឿជាក់ថា ការបោះពុម្ភ 3D គឺជាចម្លើយសម្រាប់គោលដៅខាងលើ។ នេះគឺជាវិធីសាស្ត្រល្អ ប្រកបដោយប្រសិទ្ធភាព និងសន្សំសំច័យធនធាន»។
ដំណាក់កាលនៃសាងសង់ក៏មិនសូវប៉ះពាល់ដល់បរិស្ថាន ដោយសារប្រើប្រាស់ប្រភពដីនៅក្នុងតំបន់ លាយជាមួយនឹងសំណល់ដែលបានមកពីការដាំស្រូវ និងវត្ថុធាតុរក្សាលំនឹងដើម្បីបង្កើនភាពធន់ និងប្រសិទ្ធភាពក្នុងការទប់ទល់នឹងទឹក។
តំណាងក្រុមហ៊ុន Crane Wasp ឱ្យដឹងថា ការគ្រប់គ្រងម៉ាស៊ីនបោះពុម្ភ 3D ទាំង 2 គ្រឿងនេះ ត្រូវការមនុស្សតែ 4 នាក់ប៉ុណ្នោះ៕
ប្រភព៖ Amaze Lab