ប្រាសាទ ដាវីន បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ ខណៈនាងក៏បានបង្ហោះសារតាមហ្វេសប៊ុកខ្លួន ជាសាធារណៈបានឲ្យដឹងដែរថា កូនស្រីដ៏គួរឱ្យក្នាញ់របស់ខ្លួននោះបានចាប់កំណើតនៅព្រឹកម៉ោង ១០ និង ៣ នាទី មានទម្ងន់ ៤,២ គីឡូក្រាម និងត្រូវបានដាក់ឈ្មោះឱ្យថា Kiami Grintal។
អតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ ២០០៥ មានរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែមរូបនេះ បានវិលត្រឡប់មកប្រឡូកសិល្បៈវិញហើយ ដោយថ្មីៗនេះគេឃើញនាងចេញថតផលិតផល និងថតសម្អាងការជាញឹកញាប់។ កាលពីពេលកន្លងទៅ ប្រាសាទ ដាវីន ធ្លាប់បញ្ជាក់ប្រាប់អ្នកសារពត៌មានក្នុងស្រុកថា ការមកស្រុកខ្មែរលើកនេះ ក៏មានក្រុមហ៊ុន និងផលិតកម្មនានា មកសួរនាំចង់ហៅទៅថតកុនដែរ តែនាងមិនអាចទទួលបានឡើយ សម្រាប់ការថតកុន ដោយសារខ្លាចប៉ះពាល់ពេល ការត្រូវឡើងចុះទៅក្រៅប្រទេសវិញ ទើបមិនហ៊ានទទួលថត។ ដូច្នេះទើបនាងទទួលតែការងារសិល្បៈបែបមានរយៈពេលខ្លីៗដូចជាថតសម្អាងការ និងថតស្ប៉តពាណិជ្ជកម្មនានាតែប៉ុណ្ណោះ។
អ្នកនាង ប្រាសាទ ដាវីន ត្រូវគេកត់សម្កាល់ថា មានវត្តមានក្នុងប្រទេសកម្ពុជាយូរជាងមុនៗ ដោយការត្រឡប់មកលើកនេះត្រូវគេសម្គាល់ថានាងបានចូលរួមថតស្ប៉តពាណិជ្ជកម្ម និងថតសម្អាងការជារឿយៗ មិនសូវដាច់ឡើយ ហើយទំនងជាមានគម្រោងការច្បាស់លាស់ មកប្រឡូកសិល្បៈវិញ ក្រោយពីមានម្ចាស់ចិត្តជាជនបរទេសនៅលើទឹកដីកំណើតខ្លួន និងមានចំណងស្នេហ៍កូនស្រីគួរឱ្យស្រឡាញ់។