តារាឯកស្រីថៃនាង បៃហ្វើន ភីមឆាណុក ដែលជាតារាស្រីក្នុងរឿង “First Love” ឬ “สิ่งเล็กๆที่เรียกว่ารัก” ដែលធ្លាប់បានសម្ដែងជាតួឯកស្រីជាមួយតារាកូនកាត់រូបសង្ហា ម៉ារីអូ ម៉ៅរើ ហើយបន្ទាប់មកនាងក៏បានបាត់មុខពីសិល្បៈមួយរយៈធំ ក្រោយពីបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 7 ដែលជាទ្រនំបានសាងរូបនាងឡើងក្នុងពិភពសិល្បៈរួចមក។
ដោយឡែកថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះបានវិលត្រឡប់ចូលមកក្នុងសិល្បៈវិញ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងបានប្ដូរការរៀបចំខ្លួនពីស្រគត់ស្រគំ ប្រែក្លាយជាតារាស្រីសិចស៊ីដ៏គួរឱ្យទាក់ទាញបំផុត។ រូបថតប៉ុន្មានស្លឹកដែលត្រូវបានទស្សនាវដ្តី MARS ទម្លាយចេញជាសាធារណៈនោះ មើលទៅតារាស្រីរូបនេះហាក់បីដូចជាមានទំនុកចិត្តក្នុងការថតរូបបែបសិចស៊ីខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា ដើមទ្រូងដ៏សខ្ចីរបស់តារាស្រីរូបស្អាតវ័យក្មេងរូបនេះ បានទាក់ទាញមហាជន និងទាញយកប្រជាប្រិយភាពឡើងវិញ ព្រោះថា នៅពេលនេះនាងកំពុងតែសម្ដែងរឿងឱ្យខាងក្រុមហ៊ុនផលិតខ្សែភាពយន្ត និងផលិតកម្ម GMM 25 ជាច្រើនរឿង ព្រមទាំងជាតារាឯករាជទៀតផង ក៏ប៉ុន្ដែនាងមិនបានបញ្ជាក់ថា តម្លៃខ្លួនរបស់នាងទទួលបានប៉ុន្មាននោះទេ គ្រាន់តែដឹងថា ថ្លៃជាងមុនទ្វេដងប៉ុណ្ណោះ៕