តាមរយៈសារព័ត៌មាន kenh14 បានឱ្យដឹងថា តារាស្រីដែលកំពុងល្បីឈ្មោះ Kristen Stewart ថ្មីៗនេះនាងបានក្លាយជាជនរងគ្រោះមួយរូបទៀតដែលត្រូវជនអនាមិក Hack លេខសម្ងាត់ចូលយករូបភាពអាក្រាតកាយរបស់នាង ខណៈដែលនាងបានថតជាមួយគូស្នេហ៍ស្រីដូចគ្នា និងជាតារាបង្ហាញម៉ូដរបស់ Stella Maxwell ។
គួររំឭកផងដែរថា តារាល្បីៗជាច្រើនរូបដែលត្រូវបានជនអនាមិកHackយករូបកន្លងមកមាន Miley Cyrus, Anne Hathaway, Amanda Seyfried, Demi Lovato, Lucy Hale, Kate Hudson, Rose McGowan, Rosario Dawson, Suki Waterhouse, Alison Brie ដោយបានយករូបអាក្រាតរបស់ពួកគេមកបង្ហោះ និងគំរាមទារប្រាក់ជាដើម។ យ៉ាងណាមិញ គេនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនល្មើសនោះថា ជាមនុស្សតែម្នាក់ ឬយ៉ាងណាឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មានជនរងគ្រោះម្នាក់ដែលមានត្រកូលជាតារាល្បីល្បាញគឺនាង Sarah Hyland បានចាត់វិធានការផ្លូវច្បាប់ ក្នុងការស្នើសុំឱ្យលុបរូបអាក្រាតរបស់នាងចោល ហើយ Amanda Seyfried និង Lucy Hale ក៏បានស្នើសុំមេធាវីខ្លួនឱ្យជួយលុបរូបថតនៅលើបណ្តាញអ៊ីនធឺណិតបានសម្រេចផងដែរ។
ក្រៅពីនោះនៅមាន Kristen, Miley Cyrus, Katharine McPhee, Lindsey Vonn, Nicole Scherzinger, Juno Temple ដែលមិនទាន់មានវិធានការណាមួយក្នុងការលុបរូបថតអាក្រាតកាយរបស់ខ្លួននៅឡើយទេ៕