យោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរ សាធារណការ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី 20 ខែមករា ឆ្នាំ 2021 ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប ត្រូវបានសាងសង់រួចប្រមាណ 36%។
ស្ពាននេះមានប្រវែង 922 ម៉ែត្រ និងទទឹង 20.5 ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង 1.25 ម៉ែត្រសងខាង សសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន មានកម្ពស់ 34 ម៉ែត្រ។
ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាបនេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ 6 និងផ្លូវជាតិលេខ 5 រួមនឹង ច្រកចេញចូលរាជធានីភ្នំពេញផងដែរ៕
ប្រភព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ