កីឡាករខ្សែបម្រើការពារ David Alaba បានឈានដល់ការចុះកុងត្រា ដើម្បីចូលរួមជាមួយនឹងក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន ក្នុងការដោះដូរកីឡាករ ពាក់កណ្តាលរដូវកាល2020-2021 នេះ ក្នុងកុងត្រារយៈពេល 4ឆ្នាំ នៅលីគកំពូលអេស្ប៉ាញ La Liga។ ទោះជាមិនមានតម្លៃខ្លួនក៏ពិតមែន ប៉ុន្តែរូបគេនឹងទទួលបានថ្លៃឈ្នួល 14លានដុល្លា ក្នុង 1ឆ្នាំ។
Alaba នឹងត្រូវលេងឱ្យក្រុមយក្សអាល្លឺម៉ង់ រហូតដល់កុងត្រារបស់គេចប់ នៅចុងបញ្ចប់នៃរដូវកាលនេះ។ បន្ទាប់មកទៀត ទើបអាចផ្ទេរមកលេងនៅក្រុមអធិរាជសបាន។ ខ្សែការពាររូបនេះ បានយល់ព្រមចុះកុងត្រាជាមួយ Real Madrid រយៈពេល 4ឆ្នាំ និងទទួលបានតម្លៃពលកម្ម 11លានអឺរ៉ូ ក្នុង 1ឆ្នាំផងដែរ៕