ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានព្រមព្រៀងគ្នាជាមួយនឹងកីឡាករ Miguel Ángel Junco Martínez ដោយចុះកុងត្រា នាំមកលេងឱ្យក្លិបលីគកំពូលកម្ពុជាមួយនេះ នារដូវកាល2021 នេះ។
កីឡាករ Miguel Ángel Junco Martínez ត្រូវបានគេស្គាល់ក្នុងឈ្មោះថា Mika នោះ បានចាប់អាជីពបាល់ទាត់តាំងពីឆ្នាំ2012 រហូតមក ដោយធ្លាប់ប្រកបអាជីពនៅក្លិបជាច្រើននៅអ៊ឺរ៉ុប ដូចជានៅស្វ៊ីស អេស្ប៉ាញ និងហ្វាំងឡង់ ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ គេធ្លាប់លេងឱ្យក្លិប Huesca ដែលជាក្លិបលីគកំពូលអេស្ប៉ាញ កាលពីឆ្នាំ2016 ទៀតផង។
សូមរំឭកថា Miguel Ángel Junco Martínez ឬ Mika ជាអតីតកីឡាកររបស់ក្លិប Huesca ធ្លាប់លេងនៅលីគកំពូលអេស្ប៉ាញ កាលឆ្នាំ2015-2016 បើគិតសរុបចំនួនប្រកួត ឱ្យក្លិបទាំងអស់ 6ក្លិបរបស់គេនោះ គឺចំនួន 102លើក និងរកបាន 43គ្រាប់។ ខ្សែប្រយុទ្ធរូបនេះ មានសញ្ជាតិអេស្ប៉ាញ មានកម្ពស់ ១,៧៥ និងអាយុ ២៧ឆ្នាំ៕