ឃឹនឆាយ ជាអាហារឱសថបុរាណដែលល្អបំផុតសម្រាប់សុខភាព និងមានគុណសម្បត្តិទាំងដើម ឫស និងស្លឹក ហើយវាជារុក្ខជាតិដែលសម្បូរទៅដោយម៉ាញេស្យូម វិតាមីនK កាកអាហារសរសៃ និងវីតាមីនC ជាច្រើនដែលជួយក្នុងការព្យាបាលជំងឺដូចជា ផ្ដាយសាយធំ ជំងឺហឺត ជាពិសេសមានសារជាតិដែកដែលជួយបង្កើតគ្រាប់ឈាមក្រហម ជួយសម្រួលប្រព័ន្ធសសៃឈាម ព្យាបាលជំងឺលើសឈាម និងរលាកសន្លាក់ផងដែរ។
ខាងក្រោមនេះជាវិធីធ្វើទឹកឃីនឆាយ៖
គ្រឿងផ្សំមាន៖
គល់ឃឹនឆាយដែលជាប់ឫស 1 គុម្ព
ការ៉ុត 1 មើម
ប៊ីធ្រូត 1 មើម
ឆៃថាវ 1 មើម
ទឹក 2 លីត្រ
វិធីធ្វើ៖
-លាងគល់ និងឫសឃឹនឆាយឱ្យស្អាត ហាន់ខ្លីៗ បន្ទាប់មកយកមើមការ៉ុត មើមប៊ីធ្រូត និងមើមឆៃថាវចិតសម្បកហើយលាងទឹកស្អាត រួចកោសវាជាសរសៃៗ ។
-យកឫសឃឹនឆាយ និងសរសៃការ៉ុត ប៊ីធ្រូត និងឆៃថាវកិនក្រឡុកក្នុងម៉ាស៊ីនក្រឡុកជាមួយទឹក2លីត្រ។
-ក្រោយមកស្រង់កាកចេញហើយយកទឹកនោះទៅឱ្យដាក់ដាំពុះ រួចលើកទុកឱ្យត្រជាក់។
– អ្នកអាចពិសានៅពេលពោះទំនេរមិនទាន់ហូបអីក៏បាន និងពេលយប់មុនចូលដំណេកមួយកែវ រៀងរាល់ថ្ងៃបាន៕