Samsung ដែលទើបនឹងប្រកាសចេញស្មាតហ្វូនឆ្លាតវៃ ជំនាន់ថ្មី Galaxy S21 Series បានភ្ជាប់មកជាមួយលក្ខណសម្បត្តិពិសេសៗជាច្រើន ក៏ដូចជាការទទួលបានមុខងារថ្មីៗ មួយចំនួនផ្សេងទៀត ដូចជាបន្ថែមការគាំទ្រប៊ិច S Pen ឱ្យត្រកូល S (Galaxy S21 Ultra) របស់ខ្លួនជាលើកដំបូង ជាដើម តែក្នុងនោះ Samsung ក៏បានដកចេញផងដែរ នូវរបស់សំខាន់ 3យ៉ាង មានដូចជា៖ ក្បាលឆ្នាំងសាកល្បឿនលឿនកម្លាំង 25W, កាសខ្សែ AKG និង microSD។
Samsung បានដកចេញពីប្រអប់ របស់ Galaxy S21 Series គឺក្បាលឆ្នាំងសាកល្បឿនលឿនកម្លាំង 25W ដែលជា វត្ថុដំបូងគេ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ឯរបស់បន្ទាប់ដែលត្រូវដកចេញដែរនោះ គឺកាសខ្សែ AKG ដែលធ្លាប់ឃើញមាននៅក្នុងប្រអប់របស់ Galaxy S10 និង S20 Series កន្លងមក។ មានន័យថា នៅក្នុងប្រអប់របស់ Galaxy S21 Series បានភ្ជាប់មកជាមួយសៀវភៅណែនាំ, ខ្សែ USB-C និងម្ជុលចាក់ SIM មួយប៉ុណ្ណោះ។
សម្រាប់មួយតួខ្លួន លើស្មាតហ្វូនដែល Samsung បានដកចេញពី Galaxy S21 Series ទី3 នោះគឺ រន្ធបន្ថែម microSD មានន័យថា ម្ចាស់ Galaxy S21 Series ទាំងអស់ មិនចាំបាច់បារម្ភ រឿងបន្ថែមមេម៉ូរី ពីខាងក្រៅនោះទេ។
សម្រាប់ម៉ូដែលខ្ពស់ជាងគេ Galaxy S21 Ultra ក៏មិនអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W ដូចទៅនឹង S20 Ultra ដែរ។ សរុបមក Samsung យកចិត្តដាក់ទៅលើ Galaxy S21 Series របស់ខ្លួនខ្លាំងមែនទែន ដោយពួកវាទទួលបានលក្ខណសម្បត្តិថ្មីៗជាច្រើន គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែជាមួយគ្នានោះដែរ Samsung ក៏បានដកលក្ខណសម្បត្តិមួយចំនួន ដែលអ្នកប្រើប្រាស់មិនចង់ឱ្យដកចេញពី Galaxy S21 Series ផងដែរ៕