តារាសម្ដែងស្រីមានឈ្មោះបោះសំឡេង កញ្ញា គីម មួយ ត្រូវបានមហាជនស្គាល់មុខច្បាស់តាមរយៈរឿងភាគបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ ប្រឡូកសិល្បៈមកយូរឆ្នាំនេះ កញ្ញាដែលធ្លាប់បង្ហើបអំពីក្ដីស្រម៉ៃធំនៅក្នុងជីវិតនោះទេ ស្រាប់តែថ្មីៗនេះ កញ្ញាបង្ហាញពីមុខរបរធំមួយក្រៅអាជីពសិល្បៈ បើកថែរក្សាសម្ភស្សចំកណ្ដាលរាជធានីភ្នំពេញតម្លៃជាង២០ម៉ឺនដុល្លារ។
នៅថ្ងៃដំណើរការណ៍ហាងថ្មីនេះ គេឃើញមានតារាសិល្បៈជាច្រើនរូបចូលរួមអបអរ។ តារាសម្តែង គីម មួយ បានសម្តែងអារម្មណ៍រំភើបខណៈដែលវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់បានមកចូលរួមយ៉ាងកកកុញ។ កញ្ញា គីម មួយ បានអោយដឹងថា នៅ ប៉ូប៉ូប៊ីយូធីស្បា & គ្លីនិក របស់នាងមានសេវាកម្មថែរក្សា សម្រស់ ពីប្រភេទសម្រាប់ភ្ញៀវជ្រើសរើស គឺការប្រើប្រាស់ផលិតផលដែលមានគុណភាព មកពីប្រទេសកូរ៉េ និង ផលិតផល គ្មានជាតិគីមី ក្នុងស្រុក ហើយអ្វីដែលសំខាន់នោះ គឺ ប៉ូប៉ូប៊ីយូធីស្បា & គ្លីនិក មានចំណុចទាក់ទាញនិងសេវាពិសេសគឺស្ប៉ាដែលទទួលបានការ កោតសរសើរពីភ្ញៀវគ្រប់ស្រទាប់វណ្ណៈ។
គីមមួយ បន្តថា សម្រាប់អតិថិជន ដែលមកទទួលសេវាកម្មនៅ ប៉ូប៊ីយូធីស្បា & គ្លីនិក ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា និងទទួលបានការបញ្ចុះតំលៃ ៥០ភាគរយ ទាំងអស់ ៕