Agüero កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ប្រហែលជានឹងចាកចេញពី ManCity ក្រោយបញ្ចប់រដូវកាល 2021 នេះហើយ និងក៏ប្រហែលជានឹងមិនបន្តកុងត្រាជាមួយនឹងក្លិប ManCity របស់គេទៀតឡើយ។ មូលហេតុនេះ នឹងធ្វើឱ្យក្លិបថ្មីណាមួយរបស់គេ មិនចាំបាច់ត្រូវចំណាយប្រាក់សូម្បីតែ 1សេន ដើម្បីទិញយកកីឡាករដ៏ល្អមួយនេះឡើយ។
ក្នុងនោះ Barcelona បានដាក់ការចាប់អារម្មណ៍លើអតីតកីឡាកររបស់ Atletico Madrid រូបនេះ ដើម្បីនាំយកមកអេស្ប៉ាញវិញ ។ Aguero កាលពីពេលមុននេះ បានរង់ចាំការផ្ដល់កុងត្រាថ្មីពី City ដែលជាកន្លែងគេលេងអស់រយៈពេលដល់ទៅ ៩ឆ្នាំទៅហើយ។
ការពិតទៅ ManCity ក៏មានបំណងទុកកីឡាកររូបនេះដែរ ក៏ប៉ុន្តែរូបគេ គឺជាកីឡាករដែលស៊ីថ្លៃបំផុត នៅក្នុងក្រុម ហើយក៏មានវ័យជ្រេណាស់ទៅហើយដែរ (វ័យ ៣២ឆ្នាំ)។ ដូច្នេះ ប្រសិនបើចង់បន្តកុងត្រាថ្មី ក្លិបត្រូវរ៉ាប់រងទៅលើការបន្ថែមប្រាក់ខែ និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់រូបគេ៕