West Ham United បានធ្វើការតែងតាំង អ្នកស្រី Eve Vorley អតីតតួសម្ដែងរឿងអាសអាភាស និងជាអ្នកដឹកនាំសម្ដែងរឿងនេះផ្ទាល់ ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លិប ដែលមានឋានៈស្មើ អ្នកដឹកនាំក្លិបក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Daily Mail។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Eve Vorley ត្រូវបានគេស្គាល់ថា ជាតារាសិច ដ៏ល្បីឈ្មោះកាលពីជំនាន់វីដេអូ ស-ខ្មៅ ដោយក្នុងនោះ 2រឿង របស់នាង គឺ «horny housewives» និង «lesbian nurse» បានក្លាយជាវីដេអូដែលលក់ឌីសដាច់ខ្លាំង កាលពីជំនាន់ឆ្នាំ1990។
គួរឱ្យដឹងដែរថា Eve Vorley បានចាកចេញពីវិស័យនេះអស់ជាច្រើនឆ្នាំមកហើយ ក្រោយមកបានទាក់ទងជាមួយនឹងលោក David Sullivan ដែលជាប្រធានក្លិប Westham United តាំងពីឆ្នាំ 2010 មក៕