កីឡាករខ្សែប្រយុទ្ធ Neymar JR របស់ក្លិប Paris Saint Germain (PSG) ត្រូវបានគេប្រទះឃើញថា បានធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមរបស់ខ្លួនសាជាថ្មីវិញហើយ កាលពីថ្ងៃអង្គារ ទី12 ខែមករា ឆ្នាំ2021 កន្លងទៅ។
ការចូលហ្វឹកហាត់សាជាថ្មីនេះ ត្រូវបានគេដឹងថា Neymar JR បានជាសះស្បើយ 100% ហើយ។ ខាងក្លិប បានអះអាងថា Neymar មានកម្លាំងពេញ និងអាចចូលលេងបាននៅប្រកួតក្រោយនេះ នៅថ្ងៃទី14 ខែមករា ខាងមុខនេះ ដែល PSG ត្រូវជួបជាមួយនឹង Marsille ក្នុងការប្រកួតលីគកំពូលបារាំង។
គួររំឭកដែរថា Neymar JR បានសម្រាកព្យាបាលអស់រយៈពេលជាង 1ខែមកហើយ ដោយរងរបួសកាលពីថ្ងៃទី14 ខែធ្នូ ឆ្នាំកន្លងទៅ ក្នុងការប្រកួតលីគកំពូលបារាំង ទល់នឹងក្រុម Lyon៕