ខ្សែបម្រើប្រយុទ្ធដ៏ល្បីល្បាញ Mesut Ozil របស់ក្លិប Arsenal បានបង្ហើបឱ្យដឹងអំពីគម្រោងក្រោយការចាកចេញពី Arsenal។ កីឡាករអាល្លឺម៉ង់រូបនេះ បាននិយាយថា រូបគេចង់ទៅលេងនៅលីគកំពូលអាមេរិក ឬ លីគកំពូលតួរគី។
Ozil ចង់ចាកចេញពី Arsenal នៅពេលនេះតែម្តង។ ចំពោះលីគកំពូលអាមេរិក គេមិនច្បាស់ថា នឹងទៅក្លិបមួយណានៅឡើយទេ តែប្រសិនបើគេផ្លាស់ទៅកាន់លីគកំពូលតួរគីវិញ គេនឹងទៅលេងឱ្យក្លិប Fenerbahce ជាក្លិបដែលរូបគេតែងតែគាំទ្រតាំងពីតូចមក។
សូមជម្រាបផងដែរថា កីឡាករវ័យ 32ឆ្នាំរូបនេះ ត្រូវបានលោក Mikel Arteta ដែលជាគ្រូនៅ Arsenal ដកឈ្មោះចេញពីក្រុមកីឡាករ សម្រាប់ប្រកួតក្នុងគ្រប់កម្មវិធីរបស់ក្លិបតាំងពីចុងឆ្នាំ2020 ហេតុនេះហើយមានផ្លូវតែមួយគត់សម្រាប់កីឡាកររូបនេះ គឺចាកចេញពីក្លិបក្នុងទីក្រុងឡុងដ៍មួយនេះតែប៉ុណ្ណោះ៕