ថ្មីៗនេះ ឆ្នាំងសាកល្បឿនលឿនកម្លាំង 135W Super fast របស់ក្រុមហ៊ុន Huawei បានលេចចេញវត្តមាន បញ្ជាក់ដោយវិញ្ញាបនបត្រ 3C (China Compulsory Certificate) តែយ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់នៅឡើយថា តើវានឹងត្រូវយកទៅប្រើជាមួយទូរស័ព្ទ ឬក៏កុំព្យូទ័រយួរដៃ របស់ Huawei ឬក៏ឧបករណ៍ផ្សេងទៀត?។
ស្របពេលនេះដែរ ទូរស័ព្ទលំដាប់កំពូល Huawei P50 Pro+ ក៏ត្រៀមនឹងប្រកាសចេញដូចគ្នា។ បើសិនជាបែបនេះពិតមែន ភាគរយដែលខ្ពស់នោះគឺ ឆ្នាំងសាកល្បឿនលឿនកម្លាំង 135W អាចនឹងយកទៅប្រើជាមួយ P50 ជាមិនខានឡើយ។
សម្រាប់កាលបរិច្ឆេទប្រកាសចេញ ក៏ពុំទាន់ប្រកាសឱ្យដឹងដែរ។ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត៕