NASA បានចែករំលែកវីដេអូបង្កើតឡើងវិញមួយដែលបង្ហាញអំពីសំឡេងនៃការផ្ទុះផ្កាយយក្ស (supernova) មួយដែលមានចម្ងាយ 168,000 ឆ្នាំពន្លឺពីផែនដី ដោយប្រើប្រាស់បច្ចេកវិទ្យានៃកម្មវិធបំប្លែងទិន្នន័យពិសេស។
ជាមួយនឹងកម្មវិធី «បំប្លែងសំឡេងចេញពីទិន្នន័យ» អង្គការអវកាសអាមេរិកាំង (NASA) បានបង្ហាញអំពីបាតុភូតពិសេសនានាក្នុងចក្រវាល ដោយប្រើឧបករណ៍តន្ត្រីនៅលើផែនដី ដោយយោងទៅតាមទិន្នន័យពីស្ថានីយសង្កេតកាំរស្មីអ៊ិច Chandra ដែលជាឧបករណ៍សង្កេតមើលកាឡាក់ស៊ីនៅឆ្ងាយ។
NASA បានចែករំលែកវីដេអូមួយដែលថតបាននូវរូបភាពនៃការផ្ទុះផ្កាយយក្ស 1987A ដែលដាក់ឈ្មោះទៅតាមចំនួនឆ្នាំពន្លឺដែលរត់ចេញពីតំបន់ផ្ទុះស្ថិតក្នុងបណ្ដុំពពកអវកាស Magellan ដែលមានចម្ងាយពីផែនដី 168,000 ឆ្នាំពន្លឺ។
វីដេអូនេះត្រូវបានបំប្លែងដោយកម្មវិធី time-lapse។ នៅពេលសញ្ញាជើងក្អែកក្នុងរង្វង់មូលរត់ជុំវិញជាយរបស់កាំរស្មីដែលបង្កើតឡើងពីឧស្ម័ននៃការផ្ទុះផ្កាយ រូបភាពក៏បានផ្លាស់ប្ដូរជាសន្សឹមៗ និងបង្ហាញអំពីការវិវត្តនៃការផ្ទុះចាប់ពីឆ្នាំ 1999 ដល់ឆ្នាំ 2013។ កាំរស្មីកាន់តែជះពន្លឺ សំឡេងក៏កាន់តែលាន់ឮខ្លាំងជាងមុន។ រង្វង់នៃពន្លឺឧស្ម័នបានកើនឡើងដល់កម្រិតកំពូលនៅពេលរលក shockwave នៃការផ្ទុះផ្កាយជះមកខ្លាំង នាំឱ្យមានសំឡេងឡើងខ្ពស់ និងលាន់ឮខ្លាំងនៅខាងចុងវីដេអូ៕
ប្រភព៖ Space