ការប្រកួតរបស់ក្រុម Manchester City ទល់នឹងក្រុម Everton កាលពីយប់មិញត្រូវបានពន្យារពេល ដោយសារមានករណីផ្ទុះឆ្លង covid 19 ជាច្រើន ក្នុងចំណោមកីឡាករក្រុមបាល់ទាត់ Man City ។
ទាក់ទងនឹងបញ្ហានេះ ត្រូវបានក្លិប Everton ដែលជាក្រុមដៃគូបដិបក្ខ បញ្ចេញជាផ្លូវការ ដោយមូលហេតុពិតប្រាកដនោះគឺ មានកីឡាករក្លិប ManCity សរុបដល់ទៅ 7រូប ត្រូវបានរកឃើញថា មានផ្ទុកកូវីដ-19 ដោយក្នុងនោះមានកីឡាករសរុបចំនួន 4រូប និងគ្រូបង្វឹក 2រូប។
ក្នុងនោះដែរ ត្រូវបានគេដឹងថា មានកីទ្បាករ Grabriel Jesus, Kyle Walker ក៏បានធ្វើតេស្តឃើញថា វិជ្ជមាននៃជំងឺ Covid-19ដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអង់គ្លេស កំពុងតែឆ្លងរាលដាលរលកទី3 នៃជំងឺ Covid-19 ខ្លាំងក្លាទ្បើង៕