ស្មាតហ្វូនថ្មីនេះ ត្រូវបាន Xiaomi ដាក់ឈ្មោះថា ជាស្មាតហ្វូន Android ដំបូងគេបង្អស់ដែលមានបំពាក់បន្ទះឈីប លំដាប់កំពូលរបស់ Qualcomm គឺ Snapdragon 888 ។ Xiaomi mi 11 ក៏ជាស្មាតហ្វូនដំបូងគេ ដែលអាចវាស់ចង្វាក់បេះដូង តាមរយៈបច្ចេកវិទ្យាស្គែនដៃក្រោមអេក្រង់មួយដែរ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរចនាអេក្រង់រូបរាងកោង ស្ទើរតែគ្មានគែម ទំហំ 6.81អ៊ិញ Super AMOLED ជាមួយនឹង QHD+ resolution និងកម្រិតអេក្រង់ 120Hz refresh rate ឯណោះ។ មិនត្រឹមតែមានកម្រាស់ស្ដើងនោះទេ ប៉ុន្តែនៅមានកំណត់ចំណាំមុខងារមួយចំនួន ដូចជាកាមេរ៉ា 108MP ទ្រាំទ្រ HDR10+ និងប្រព័ន្ធសំឡេង Harman Kardon ដ៏ល្អមួយ នាពេលបច្ចុប្បន្នទៀតផង។
សម្រាប់លក្ខណសម្បត្តិផ្សេងទៀតដូចជា ថាមពលថ្មទំហំ ៤៦០០ mAh មានជម្រើសឆ្នាំងសាក 55W wired fast-charging មួយទៀត 50W wireless និង10W reverse charging តែមិនដាក់ក្នុងប្រអប់ឱ្យនោះទេ ត្រូវទិញថែមក្រៅ។
កាមេរ៉ាមុខក្រោមអេក្រង់ ដែលមើលទៅហាក់ដូចប្រជ្រុយមួយនោះ មានទំហំដល់ទៅ 20MP selfie ។ ឯកាមេរ៉ាក្រោយ2 គឺទំហំ 13MP ultrawide angle ថតបានមុំ 123-degree FoV និង 1ទៀត លេនស៍ 5MP macro lens អាចថតរូបនឹងវីដេអូបានល្អប្រសើរដែរ។
Xiaomi mi 11 ជម្រើស RAM 8GB និងមេម៉ូរី 128/256GB និង 1ទៀត គឺ RAM 12GB មេម៉ូរី 256GB ដាក់លក់ក្នុងតម្លៃប្រមាណជា 610ដុល្លារ៕