ថ្មីៗនេះ មានព័ត៌មានលេចឮមួយចេញពី Galaxy Club បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញស្មាតហ្វូនអាចបត់បាន ខ្សែស្រឡាយ Galaxy Z Flip3 ជាមួយនឹងជម្រើសបន្ទះឈីបកម្រិតកណ្ដាល និងមានតម្លៃធូរថ្លៃ ជាងម៉ូដែល Z Flip 1 និង Z Flip 2 ដែលស្ថិតក្នុងគម្រោង “mid-range foldables” ។
ស្មាតហ្វូនអាចបត់បាន ដូចប្រអប់តុបតែងមុខរបស់នារីៗនេះ អាចនឹងរក្សាទំហំប៉ុននេះដដែល ប៉ុន្តែមានលក្ខណសម្បតិ្តផ្សេងៗខ្លះ អាចនឹងត្រូវកាត់បន្ថយ។ សម្រាប់ Z Flip ជំនាន់ទី1 មានតម្លៃ 1,949ដុល្លារអាមេរិក នៅកូរ៉េខាងត្បូង និងជំនាន់ទី2 Z Flip 2 មានតម្លៃ 1999ដុល្លារ។
Z Flip3 អាចនឹងមានជម្រើសដល់ទៅ3 ឯណោះ គឺធម្មតា 4G និង 5G ដែលសុទ្ធតែបំពាក់បន្ទះឈីប ស៊េរី Snapdragon 800 ដូចគ្នា។ នេះមានន័យថា Z Flip3 ម៉ូដែលធម្មតា ច្បាស់ជាមានតម្លៃធូរថ្លៃ ក្រោម 1,000ដុល្លារមិនខាន៕