ស្ថាបត្យកម្មចម្លាក់ទឹកកកដែលយកគំរូតាមស្ថាបត្យកម្មល្បីឈ្មោះនានារបស់ពិភពលោក កំពុងត្រូវបានតាំងបង្ហាញនៅក្នុងឧទ្យានដែលមានទំហំ 600,000 ម៉ែត្រការ៉េ នៅប្រទេសចិន។
ស្ថាបត្យកម្មល្បីឈ្មោះនានារបស់ពិភពលោក មានដូចជា វិហារ Yekaterinburg របស់រុស្ស៊ី មហោស្រប Dionysus របស់ប្រទេសក្រិក វិហារ Peter នៅប្រទេសឡាតវីយ៉ា (Latvia) និងក្លោងទ្វារ Viru របស់ប្រទេសអេស្តូនី (Estonia) ជាដើម ត្រូវបានចម្លងតាមដោយក្រុមស្ថាបត្យករ តាមរយៈចម្លាក់នៅលើទឹកកក និងត្រូវបានចាប់ផ្ដើមតាំងបង្ហាញនៅក្នុងឧទ្យានមួយដែលមានទំហំ 600,000 ម៉ែត្រក្រឡា កាលពីថ្ងៃទី 24 ខែធ្នូ ឆ្នាំ2020 នៅក្នុងខេត្ត Heilongjiang ប្រទេសចិន។
ស្ថាបត្យកម្មចម្លាក់ទឹកកកនេះ ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករ មកពីប្រទេស និងតំបន់ចំនួន 17 ក្នុងពិភពលោក ដោយពួកគេនឹងចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនតាមរយៈចម្លាក់ទឹកកក ដែលតាមគម្រោងនឹងត្រូវបានប្រារព្ធឡើងជាផ្លូវការចាប់ពីថ្ងៃទី 5 ខែមករា ឆ្នាំ 2021 ហើយក៏នឹងអូសបន្លាយរហូតដល់ 1 ខែឯណោះ។
នេះគឺជាមួយក្នុងចំណោមពិធីបុណ្យទឹកកកធំជាងគេទាំង 4 របស់ពិភពលោក។ Harbin គឺជាទីកន្លែងចាប់កំណើតនៃសិល្ប «គោមទឹកកក» របស់ប្រទេសចិន៕
ប្រភព៖ Xinhua/CNS