រូបសំណាក់បាល់ទាត់ដ៏ធំ ដែលតំណាងឱ្យវិស័យបាល់ទាត់របស់ខេត្ត Dalian ក្នុងប្រទេសចិន បានឆេះខ្ទេចអស់ទៅហើយ កាលពីយប់មិញនេះ។
រូបចម្លាក់បាល់ទាត់នេះ ស្ថិតក្នុងឧទ្យានជាតិ Dalian’s Labour Park ហើយវាជារូបតំណាងឱ្យទីក្រុង Dalian ដែលមានឈ្មោះក្រៅថា ‘Football City’ ឬទីក្រុងបាល់ទាត់ហ្នឹងឯង។
មូលហេតុនៃការឆេះនេះ ត្រូវបានគេរាយការណ៍ថា បណ្ដាលមកពីទុស្សេខ្សែភ្លើង។ រូបបាល់ទាត់ដ៏ធំនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ1995 ខណៈទសវត្សរ៍ឆ្នាំ1990 ក្លិបDalian Wanda ជាក្រុមតែ ១គត់ដែលគ្រប់គ្រងពានលីគកំពូលចិន៕