បន្ទាប់ពីប្រកាសចេញម៉ូដែល Reno 5 និង Reno 5 Pro កាលពីប៉ុន្មានខែមុនរួចមក ថ្មីៗនេះ ស្រាប់តែក្រុមហ៊ុន Oppo បានប្រកាសបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូដែលទៀត គឺ Oppo Reno 5 Pro+ មាន 5G ក្នុងទីផ្សារចិន ដែលបើកឱ្យកម្ម៉ង់ទិញ ចាប់ពីខែមករា ឆ្នាំ2021 និងដាក់លក់នៅពាក់កណ្ដាលខែមករា។
ស្មាតហ្វូនប្រភេទ flagship នេះមានតម្លៃខ្ទង់ 610ដុល្លារ(3999យន់) ជម្រើស RAM 8GB/128GB មេម៉ូរី។ សម្រាប់ជម្រើស RAM 12GB/256GB តម្លៃ 690ដុល្លារ(4499យន់)។ ស្មាតហ្វូនម៉ូដែលថ្មីនេះ មានជម្រើសពណ័តែ2 ប៉ុណ្ណោះគឺ ខ្មៅ និងស។
ការឌីហ្សាញរូបរាង មានភាពទាក់ទាញជាមួយនឹងអេក្រង់កោង ស្ទើរតែគ្មានគែម ទំហំ 6.55អ៊ីញ ប្រភេទ AMOLED display កម្រិត 90Hz refresh rate និងកម្រិតបង្ហាញរូបភាព 1080×2400 px។ មានកាមេរ៉ាមុខ 1គ្រាប់ បង្កប់ក្នុងអេក្រង់តែម្ដង មានទំហំ 32MP មាន Apeture f/2.4 សម្រាប់ថតរូប Selfie និងបង្កប់កាមេរ៉ាស្គែនដៃ ក្រោមអេក្រង់នោះតែម្ដង។
ផ្នែកខាងក្រោយ Oppo បំពាក់កាមេរ៉ា ដល់ទៅ 3គ្រាប់ ដែលសេនស័រលេនស៍ សហការជាមួយក្រុមហ៊ុន SONY គឺសេនស័រថ្មី IMX766 ទំហំ 50MP ។ លេនស៍ទាំង3 នោះ មាន 13MP Telephoto មានApeture f/2.4 មិនមានលេនស៍ Zoom ទេ តែអាចពង្រីកធម្មតាបាន 3x លេនស៍16MP Ultra-wide និង 2MP Macros មានតួនាទីផ្សេងគ្នា។
លក្ខណសម្បត្តិខ្លាំង ផ្នែកខាងក្នុងរបស់វា គឺបំពាក់បន្ទះឈីប Snapdragon 865 SoC គាំទ្របច្ចេកវិទ្យាផ្ទុកទិន្នន័យលឿន UFS 3.1 នៃ RAM 8GB/128GB ឬ 256GB មេម៉ូរី ថាមពលថ្ម 4500Amh បច្ចេកវិទ្យាសាកភ្លើងល្បឿន គឺ OPPO SuperVOOC 2.0 កម្លាំងបញ្ជូន 65W ដំណើការដោយ Android 11 និងស្បែក ColorOS 11 ចេញពីប្រអប់។
លើសពីនេះទៀតម៉ូដែល Limited Editions មួយទៀតរបស់ OPPO ដែលបានសហការជាមួយនឹង Joshua Vides អាចនឹងដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះដែរ ជាមួយនឹងជម្រើស RAM 12GB/256GB មេម៉ូរី៕