វាមិនមែនជារឿងថ្មីអ្វីទេ បើនិយាយពីរឿងការបង្កើតគណនី Apple ID សម្រាប់ប្រើទុកទាញយកកម្មវិធី ហ្គេម និងទុកប្រើក្នុងសេវាកម្មមួយចំនួនទៀតរបស់ Apple នោះ ប៉ុន្តែវាអាចជារឿងថ្មីក៏ថាបានដែរ ប្រសិនបើប្រិយមិត្តទើបរៀនប្រើស្មាតហ្វូនមួយនេះជាលើកដំបូង ឬមានប្រើយូរហើយ តែយកគណនីគេជំនួយ។ ហេតុដូច្នេះហើយ គេហទំព័រឡារ៉ែន សូមលើកយកវិធីមួយក្នុងការបង្កើតគណនី Apple ID ដោយមិនចាំបាច់ត្រូវប្រើ Credit Card មកជម្រាបជូនប្រិយមិត្តអ្នកអានម្ដងទៀតដូចខាងក្រោម។
1/- ជាជំហានទី1 នៅលើទូរស័ព្ទ iPhone ដែលមិនទាន់មាន Signed in Apple ID សូមចូលទៅកាន់ App Store(សម្រាប់កុំព្យូទ័រ សូមចូលទៅកាន់កម្មវិធី iTunes > iTunes store > App Store ហើយធ្វើតាមលំនាំផ្សេងៗ ដូចនៅលើ iDevice ដែរ)
2/- ជ្រើសរើសយក App មួយដែលមិនគិតថ្លៃ (FREE) ហើយចុចលើប៊ូតុង FREE បន្ទាប់មកចុចលើប៊ូតុង install។
4/-ក្រោយនោះបន្តិច វាលោតចេញផ្ទាំង Sign In ដោយជ្រើសរើសយក Create New Apple ID។
5/- ជ្រើសរើសយកប្រទេសក្នុងតារាង Country OR Region ករណីនេះសូមអ្នកធីកលើប្រទេស Cambodia ឬវាអាចកំណត់ដោយស្វ័យប្រវត្តិតែម្តង បន្ទាប់អ្នកអាចចុច Nextបាន។
6/- ចុចលើប៊ូតុង Agree ចំនួន 2 ដងលើ Terms and Conditions។
7/- ត្រង់នេះទាមទារឱ្យបំពេញក្នុងការបង្កើត User Name / Email និង Password របស់ Apple ID ដោយបំពេញត្រង់ចន្លោះ Email Address, Password ថ្ងៃខែកំណើត , សំណួរចម្លើយសុវត្ថិភាព 2 ទៅ 3 ចំណុច។ បំពេញរួចរាល់ចុចលើប៊ូតុង Next។
8/-ត្រូវជ្រើសយក None ដើម្បីមិនចាំបាច់ប្រើ Credit Card ផ្សេងៗ បន្ទាប់មកចុចលើប៊ូតុង Next។
ជាជំហានបញ្ចប់Apple នឹងផ្ញើការទទួលស្គាល់ Apple ID ដែលបានបង្កើត ដោយចូលទៅកាន់ Email ដើម្បីទៅ Verify បន្ទាប់មកប្រិយមិត្តអាច Log In Apple ID ដោយវានឹងទាមទារឱ្យយើងបញ្ចូលអ៊ីមែល និងលេខសម្ងាត់ម្តងទៀត ចុច Verify Adress ជាការស្រេច។ចុងក្រោយចូលទៅកាន់ App Store ម្តងទៀតដើម្បីទាញយក App ដែលប្រិយមិត្តពេញចិត្តបាន ប៉ុន្តែបានតែកម្មវិធី ឬហ្គេមដែលឥតគិត (Free)ថ្លៃប៉ុណ្ណោះ៕