ត្រឡាច គឺជាបន្លែដែលខ្មែរយើងនិយមបរិភោគណាស់ ស្ងោរក៏បាន ឆាក៏បាន និងស្លម្ជូរក៏បាន តែ ពេលយើងទិញ 1ផ្លែមកធ្វើម្ហូប ហើយធ្វើមិនអស់ នៅសល់មួយកំណាត់ ដោយសារតែផ្លែត្រឡាចនោះធំពេក ហើយនៅពេលយើងចង់រក្សាទុកវាឱ្យបានយូរដើម្បីទុកធ្វើម្ហូបនៅពេលក្រោយទៀតដែរ ភាគច្រើនត្រឡាចមួយកំណាត់នោះពេលទុកយូរទៅ ច្រើនតែឡើងរលួយស្អុយខូចអស់ និងទុកមិនសូវបានយូរឡើយ។
បញ្ហានេះសូមបងៗស្ត្រីមេផ្ទះទាំងឡាយកុំបារម្ភអី គ្រាន់តែបងៗយកកំបោរពណ៌ក្រហមដែលយាយៗគាត់ពិសាជាមួយម្លូនោះ មកលាបនៅត្រង់កន្លែងស្នាមពុះនៅលើផ្លែត្រឡាចនោះ ហើយយកទៅរក្សាទុកនៅក្នុងទូទឹកកកក្នុងប្រអប់តាមធម្មតា ផ្លែត្រឡាចនោះនឹងនៅស្រស់ល្អបានជាច្រើនថ្ងៃ មិនរលួយស្អុយឡើយ ៕