1.គ្រាប់ម្រេច
យកគ្រាប់ម្រេច 7 – 8គ្រាប់ទៅដាក់នៅតាមចំណុចផ្សេងៗដែលសត្វកន្លាតចូលចិត្តមកក្បែរ ឬក៏យកគ្រាប់ម្រេចខ្ចប់នឹងក្រណាត់ស្បៃយកទៅដាក់នៅទីនោះក៏បាន ព្រោះក្លិនឆួលរបស់ម្រេចនឹងធ្វើឱ្យសត្វកន្លាតបាក់បបខ្លបខ្លាច លែងហ៊ានមកក្បែរ។
2.ស្លឹកក្រវាញ
ស្លឹកក្រវាញមានក្លិនពិសេសរបស់វាដែលសត្វកន្លាតមិនអាចទ្រាំបាន ដូច្នេះគ្រាន់តែយើងយកស្លឹកក្រវាញទៅដាក់នៅតាមចំណុចដែលច្រើនតែមានសត្វកន្លាតមករញេ៉រញ៉ៃនោះ ពួកវានឹងលែងហ៊ានមកក្បែរមិនខាន។
អ្នកណាដែលខ្ពើមសត្វកន្លាតមែនទែននោះ សាកល្បងធ្វើតាមវិធីខាងលើនេះចុះ ធានាថា សត្វដ៏កខ្វក់នេះនឹងឈប់មកអើតក្បាលឱ្យអ្នកឃើញទៀតហើយ៕