ក្លិបបាល់ទាត់ PSG បានបង្ហាញមហិច្ឆតារបស់ខ្លួនសាជាថ្មី ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិអង់គ្លេស Dele Alli ពីក្លិបមាន់ខ្នាយមាស Tottemhamp Hotspur នាទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលនេះ ។
ការរៀបចំផែនការនេះ គឺក្រោយពេលដែល PSG មើលឃើញថា Dele Alli លែងក្លាយជាកីឡាករ ក្នុងកែវភ្នែក លោក José Mourinho ទៀតហើយ ខណៈដែលគេទើបតែលេងបាន 2ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាល2020 នេះ ដោយមានឈ្មោះត្រឹមតែជាកីឡាករបម្រុងស្ទើរតែគ្រប់ការប្រកួត។
PSG ធ្លាប់បរាជ័យម្ដងរួចមកហើយ លើសំណើខ្ចីជើង Alli កាលពីពេលបើកទីផ្សារដោះដូរកីឡាកររដូវក្ដៅ ដោយសារតែ Spurs បានបដិសេធមិនទាន់ចង់ឱ្យកីឡាកររបស់ពួកគេចេញនៅឡើយ។ យ៉ាងណា ស្ថានភាពបច្ចុប្បន្ន បានបង្ហាញថា Alli មិនស្ថិតក្នុងគម្រោងរបស់លោក Jose Mourinho ទៀតទេ៕